លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន

លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន - ảnh 1
លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន


        Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅអាគ៌ាភ្ញៀវរដ្ឋាភិបាល​ Akasaka ជប៉ុន
ប្រធាន​គណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមលោក To Huy Rua បានមាន
​ជំនួប​សន្ទនាជាមួយលោក Hiroshi Rinno អគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុ Credit
Saison។ នេះជាសកម្មភាពស្ថិតក្នុងដំណើរទស្សនកិច្ចនៅជប៉ុនរបស់គណៈប្រតិភូ​
ជាន់ខ្ពស់វៀតណាមដឹកនាំដោយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក​
Nguyen Phu Trong។ នៅពិធីទទួលជួបសន្ទនា លោក To Huy Rua សូមឲ្យ​ក្រុមហ៊ុន
ហិរញ្ញវត្ថុជប៉ុនបន្តបើកទូលាយសកម្មភាពរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាម។ លោក To Huy Rua បានអះអាងថា​វៀតណាម​នឹងបង្ក
លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសក្នុងនោះមានក្រុមហ៊ុន Credit
Saison ធ្វើសកម្មភាពនៅវៀតណាមផង។

        រីឯអគ្គនាយក Hiroshi Rinno សន្យានឹងខំប្រឹងប្រែងអស់ពី​កំលាំងកាយ​ចិត្ត​
សំដៅលើកកំពស់ប្រសិទ្ធិភាពសកម្មភាពនៃក្រុមហ៊ុនស្វែងរកវិធានការ​
សហប្រតិបត្តិការសមស្របដើម្បីជំរុញគំរោងការណ៍នៅក្រុងហាណូយនិងទីក្រុង
ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ