លោក Tran Dai Quang៖ វៀតណាមវាយតំលៃខ្ពស់ចំពោះវិន័យ ការទទួលខុសត្រូវ បច្ចេកវិទ្យាទំនើបរបស់ជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នារសៀលថ្ងៃទី៣១ ឧសភា នៅរដ្ឋធានីតូក្យូ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទពន្លឿនការវិនិយោគនៅវៀតណាម។ 
លោក Tran Dai Quang៖ វៀតណាមវាយតំលៃខ្ពស់ចំពោះវិន័យ ការទទួលខុសត្រូវ បច្ចេកវិទ្យាទំនើបរបស់ជប៉ុន  - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរធ្វើជាសក្ខីភាពនូវពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហគ្រាសនៃភាគីទាំងពីរ

នេះជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគវៀតណាមសហការជាមួយអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) ដោយមានការចូលរួមរបស់សហគ្រាសជាង៦០០អង្គភាពនៃប្រទេសទាំងពីរ។

        ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា សន្និសីទពន្លឿនការវិនិយោគនៅវៀតណាម គឺជាឱកាសដ៏ថ្លៃថ្លាដើម្បីសហគមន៍អាជីវករនៃប្រទេសទាំងពីរក្រឡេកមើលឡើងវិញនូវលទ្ធផលដែលសម្រេចបាន ចែករំលែកទស្សនៈវិស័យ យថាទស្សន៍និងឱកាសសហប្រតិបតិ្តការក្នុងដំណាក់កាលថ្មី រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសុខសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីនាពេលខាងមុខ។ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះវិន័យ ការទទួលខុសត្រូវ បច្ចេកវិទ្យាទំនើប ការគ្រប់គ្រងជឿនលឿន និងវប្បធម៌សាជីវកម្មរបស់ជប៉ុន ក្នុងដំណើរការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។

        លោក Tran Dai Quang សង្កត់ធ្ងន់ថា ដោយឆ្ពោះទៅគោលដៅកសាងប្រទេសឧស្សាហកម្មតាមទិសទំនើប វៀតណាមកំពុងមានតម្រូវការដ៏ធំធេងអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ថាមពលទំនើប និងប្រព័ន្ធអប់រំជឿនលឿន។ វិស័យទាំងនេះជាឧត្តមភាពរបស់ជប៉ុន ជាឱកាសដើម្បីសហគ្រាស អាជីវករជប៉ុន ក្ដាប់ជាប់ ដើម្បីបើកទូលាយកិច្ចសហប្រតិបតិ្តការនិងការវិនិយោគចូលមកវៀតណាម។

        នៅសន្និសីទនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញធ្វើជាសក្ខីភាពពិធីប្រគល់វិញ្ញាបនបត្រវិនិយោគនិងអនុស្សរណៈយោគយល់គ្នាស្ដីពីគម្រោងការណ៍សាជីវកម្មរវាងសហគ្រាសនិងតំបន់នានានៃប្រទេសទាំងពីរ ពិធីប្រកាសបើកជើងហោះហើរត្រង់ហាណូយ-អូសាកា របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ