![លោក Trump ច្រានចោលលទ្ធភាពដែលស.ប.បកូរ៉េអភិវឌ្ឍន៍កាំជ្រួចដែលអាចបាញ់ទៅអាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_01_03/t.thong dac cu donal trump bac kha nang trieu tien phat trien ten lua ban toi my (custom).jpg) |
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump (រូបថត៖Market Watch, Theguardian/vov) |
(VOVworld) - នាថ្ងៃទី២ មករា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald
Trump បានច្រានចោលលទ្ធភាពដែលស.ប.បកូរ៉េអភិវឌ្ឍន៍កាំជ្រួចដែលអាចបាញ់
ទៅដល់អាមេរិក។
មុននោះ នាថ្ងៃទី១ មករា ក្រសួងការពារជាតិអាមេរិកក៏បានព្រមានអំពីអំពើបង្ក
រឿងហេតុនានារបស់ព្យុងយ៉ាង។សេចក្ដីប្រកាសរបស់វិមានបញ្ចកោណបានអះអាង
ជាថ្មីម្ដងទៀតនូវការសន្យាដ៏រឹងមាំរបស់វ៉ាស៊ីនតោនសំដៅការពារសម្ព័ន្ធមិត្ត រួមមាន
ការប្រើប្រាស់កម្លាំងកំញើញបើកទូលាយ។ មុននោះក្នុងសារជូនពរឆ្នាំសកល
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានប្រកាសថា ប្រទេសនេះកំពុងស្ថិតនៅ
ដំណាក់កាលចុងក្រោយនៃការបាញ់ សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយដែល
អាចបាញ់ទៅកាន់ដែនដីអាមេរិក៕