លោក Vo Van Thuong ចូលរួមសន្និសីទសារព័ត៌មានទូទាំងប្រទេស

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហូជីមិញ គណៈកម្មាធិការឃោសនាការអប់រំមជ្ឈឹម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ និងសមាគមអ្នកសារព័ត៌មានវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨។
លោក Vo Van Thuong ចូលរួមសន្និសីទសារព័ត៌មានទូទាំងប្រទេស - ảnh 1លោក Vo Van Thuong ចូលរួមសន្និសីទសារព័ត៌មានទូទាំងប្រទេស 

នាព្រឹកថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហូជីមិញ គណៈកម្មាធិការឃោសនាការអប់រំមជ្ឈឹម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ និងសមាគមអ្នកសារព័ត៌មានវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោសនាការអប់រំមជ្ឈឹមលោក Vo Van Thuong បានវាយតម្លៃអំពីកិច្ចការសារព័ត៌មានបានមានការវិវឌ្ឍន៍វិជ្ជមាន និងទទួលបានលទ្ធផលសំខាន់ៗ និងគុណភាពព័ត៌មានឃោសនាត្រូវបានលើកស្ទួយ ជាពិសេសគឺក្នុងការប្រឆាំងនឹងភាពអសកម្ម ការពារអធិបតេយ្យភាពជាតិ។

លោក Vo Van Thuong បានលើកសំណើថា៖ឆ្នាំ ២០១៨ គឺជាឆ្នាំគន្លឹះក្នុងការអនុវត្តសេចក្ដីសម្រចចិត្តនៃមហាសន្និបាតលើទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម ដូច្នេះសារព័ត៌មានគប្បីប្រមូលផ្ដុំលើការឃោសនាស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តនេះលើគ្រប់ជ្រុងជ្រោយ លើកតម្កើងគំរូល្អ និងរិះគន់ព័ត៌មាន ទស្សនៈខុសឆ្គង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ