លោក Vu Duc Dam៖ គប្បីធានាលក្ខណៈថ្លៃថ្លា និងវប្បធម៌ដ៏ស៊ីជម្រៅរបស់សារមន្ទីរហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅពិនិត្យជាក់ស្ដែង និងពិភាក្សាជាមួយថ្នាក់ដឹកនាំ សារមន្ទីរហូជីមិញអំពីបញ្ហាទាក់ទិននានាដល់ការកែលម្អ វិនិយោគបច្ចេកវិទ្យា និងត្រៀមរៀបចំសម្រាប់បណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាលោកប្រធានហូជីមិញទទួលមរណភាព (ឆ្នាំ ២០១៩) និងលើកទី ១៣០ ទិវាកំណើតលោកប្រធានហូជីមិញ (ឆ្នាំ ២០២០)
លោក Vu Duc Dam៖ គប្បីធានាលក្ខណៈថ្លៃថ្លា និងវប្បធម៌ដ៏ស៊ីជម្រៅរបស់សារមន្ទីរហូជីមិញ - ảnh 1លោក Vu Duc Dam៖ គប្បីធានាលក្ខណៈ
ថ្លៃថ្លា និងវប្បធម៌ដ៏ស៊ីជម្រៅរបស់សារមន្ទីរហូជីមិញ 

នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅពិនិត្យជាក់ស្ដែង និងពិភាក្សាជាមួយថ្នាក់ដឹកនាំ សារមន្ទីរហូជីមិញអំពីបញ្ហាទាក់ទិននានាដល់ការកែលម្អ វិនិយោគបច្ចេកវិទ្យា និងត្រៀមរៀបចំសម្រាប់បណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាលោកប្រធានហូជីមិញទទួលមរណភាព (ឆ្នាំ ២០១៩) និងលើកទី ១៣០ ទិវាកំណើតលោកប្រធានហូជីមិញ (ឆ្នាំ ២០២០)

ដោយកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកនៃសារមន្ទីរហូជីមិញនាប៉ុន្មានឆ្នាំកន្លងទៅ លោក Vu Duc Dam បានឲ្យដឹងថា សារមន្ទីរហូជីមិញស្ថិតក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ Ba Dinh ដូច្នេះ ការកែលម្អគប្បីមានការតភ្ជាប់ និងព្រមៗគ្នាអំពីលំហ ស្ថាបត្យកម្ម ជាមួយកេរ្តិ៍ដំណែលផ្សេងៗទៀត។ ជាពិសេសគឺសារមន្ទីរគម្បីមានសណ្ដាប់ធ្នាប់ ស្អាតបាត ឲ្យសមស្របនឹងកន្លែងរក្សាវត្ថុ រូបភាព និងឯកសារអំពីលោកប្រធានហូជីមិញ។

លោក Vu Duc Dam បានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បើកកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នទាក់ទិននានាអំពីសកម្មភាពនៃសារមន្ទីរនេះ ក្នុងនោះគប្បីធានាលក្ខណៈថ្លៃថ្លា វប្បធម៌ និងសុវត្ថិភាពសម្រាប់សារមន្ទីរ ក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ Ba Dinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ