លោក ប្រធានអគ្គសេនាធិការ Phan Van Giang អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មេបញ្

(VOVWORLD) -តាមរយៈការផ្លាស់ប្ដូរយោបល់ និងជួបប្រាស្រ័យទាក់ទងគ្នានៅក្នុងកិច្ចប្រជុំនេះបានរួមចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយោធា ការពារជាតិជាមួយបណ្ដាប្រទេសអាស៊ាន។
លោក ប្រធានអគ្គសេនាធិការ Phan Van Giang អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មេបញ្ - ảnh 1 លោក ប្រធានអគ្គសេនាធិការ Phan Van Giang (រូបថត៖ TTXVN) 

ទទួលសេចក្ដីអញ្ជើញរបស់លោក ឧត្តមសេនីយ៍ឯក Ponpiat Benyasri មេបញ្ជាការកងកម្លាំងការពារជាតិថៃ គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក Pham Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពាជាតិវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិបណ្ដាប្រទេស
អាស៊ានលើកទី ១៦ (ACDFM-16) នៅប្រទេសថៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមិនា។

ការចូលរួមកិច្ចប្រជុំលើកនេះបានបន្តអះអាងនូវឋានៈ និងតួនាទីរបស់វៀតណាមចំពោះតំបន់ និងលើពិភពលោកតាមរយៈសកម្មភាពនានានៅវេទិកាពហុភាគីអំពីយោធា ការពារជាតិ រួមចំណែកអះអាងគោលនយោបាយកិច្ចការបរទេសពហុភាគី ពិពិធកម្ម និងគោលការណ៍ជាវិជ្ជមាន ម្ចាស់ការដោយមានការទទួលខុសត្រូវរបស់បក្ស និងរដ្ឋក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។

តាមរយៈការផ្លាស់ប្ដូរយោបល់ និងជួបប្រាស្រ័យទាក់ទងគ្នានៅក្នុងកិច្ចប្រជុំនេះបានរួមចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយោធា ការពារជាតិជាមួយបណ្ដាប្រទេសអាស៊ាន ព្រមទាំងឆ្លៀតយកការគាំទ្ររបស់បណ្ដាប្រទេសចំពោះវៀតណាមនៅពេលវៀតណាមទទួលមុខតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ ខាងមុខ។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកនេះ នឹងប្រព្រឹត្តិទៅពិធីប្រគល់តំណែងប្រធាន ACDFM-១៧ សម្រាប់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ