លើកកំពស់ការយល់ដឹងអំពីតួនាទីនិងសារសំខាន់នៃការងារកសាងនិងប្រតិបត្តិច្បាប់

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែធ្នូ ក្រសួងយុត្តិធម៌វៀតណាម បានរៀបចំសន្និសីទទូទាំង ប្រទេសអំពីការដាក់ពង្រាយការងារយុត្តិធម៌ឆ្នាំ២០២២ តាមទម្រង់វីដេអូខនហ្វឺរិនដែល បានភ្ជាប់ជាមួយខេត្ត ក្រុងទាំង៦៣។ 

លើកកំពស់ការយល់ដឹងអំពីតួនាទីនិងសារសំខាន់នៃការងារកសាងនិងប្រតិបត្តិច្បាប់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)
អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម លោក Pham Minh Chinh ចាត់ទុកថា នាពេលខាងមុខ ត្រូវលើក កំពស់ការយល់ដឹងអំពីតួនាទី សារសំខាន់នៃការងារកសាងនិងប្រតិបត្តិច្បាប់; ច្បាម ជាប់នឹងគោលមាគ៌ា គោលជំហររបស់បក្ស ស្ថានភាពជាក់ស្ដែង ដើម្បីធ្វើស្ថាប័នភាវូប នីយកម្ម ជាក់ស្ដែងភាវូបនីយកម្មច្បាប់យ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ដើម្បី ដោះស្រាយការលំបាក ការជំពាក់ជំពិន។ ទន្ទឹមនឹងនោះ ពង្រឹងក្បាលម៉ាស៊ីន លើក កំពស់ប្រសិទ្ធភាពប្រតិបត្តិការ ដោយផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធ លើកកំពស់ គុណភាពរបស់ជួរកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិក ជំរុញខ្លាំងការកែទម្រង់រដ្ឋបាល លើកកំពស់សមត្ថភាពបម្រើប្រជាជន។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖
“ផ្នែកយុត្តិធម៌ចាំបាច់ត្រូវម្ចាស់ការ ជំរុញឲ្យបានខ្លាំងជាងទៀតការបង្ការ ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ភាពអសកម្ម បក្សពួកនិយម ចាប់តាំងពីការកសាងរបៀបរបប។ ត្រូវដាក់ផលប្រយោជន៍ជាតិ ផលប្រយោជន៍រួមនៅចម្បង ដើម្បីចូលរួមចំណែកក្នុងការ កសាងរបៀបរបបនេះ កសាងនីតិរដ្ឋសង្គមនិយមដែលពិតប្រាកជារបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ