លើកកំពស់តំលៃការនាំចេញអង្ករវៀតណាម

(VOVworld) - ការបង្កើនទិន្នផលស្រូវអង្ករជាបន្តបន្ទាប់ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ បានជួយឲ្យវៀតណាម មិនត្រឹមតែធានាសន្តិសុខស្បៀងអាហារនៅក្នុងប្រទេស
ប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាប្រទេស១ក្នុងចំណោម៣ប្រទេសដែលនាំចេញ
អង្ករច្រើនបំផុតលើពិភពលោក។តាមរបាយការណ៍របស់បណ្ដាអ្នកជំនាញការនិង
អង្គការជួរមុខក្នុងវិស័យកសិកម្មនិងសេដ្ឋកិច្ចនៅវៀតណាមថា បើទោះបីជាផ្នែក
ស្រូវអង្ករទទួលបានការជោគជ័យមែន ប៉ុន្តែប្រាក់ចំណូលរបស់សកិករមិនទាន់ត្រូវ
បានកែលំអរនៅឡើយទេ។ការនាំចេញអង្កររបស់វៀតណាម នៅចំណុះទៅលើទី
ផ្សារមួយចំនួន និងតំលៃនាំចេញមិនទាន់បានខ្ពស់។លោក Nguyen Duc Thanh នាយក
សាលាបណ្ឌិតស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ បានចាត់ទុកថា៖

លើកកំពស់តំលៃការនាំចេញអង្ករវៀតណាម - ảnh 1
វៀតណាមជាប្រទេស១ក្នុងចំណោម៣ប្រទេសដែលនាំចេញអង្ករច្រើនបំផុតលើពិភពលោក


“ក្នុងខ្សែចង្វាក់ផលិតកម្មស្រូវអង្ករនាបច្ចុប្បន្ន ត្រូវមានអង្គភាព១ធ្វើជាគ្រឹះស្ថាន
កំណត់ទិសដៅនិងទទួលខុសត្រូវណែនាំ។ដោយឈរលើមូលដ្ឋានស្រាវជ្រាវ យើង
ខ្ញុំដាក់ចេញសំណើរ គឺយកចិត្តទុកដាក់វិនិយោគក្នុងរោងចក្រកិនស្រូវ តំបន់កិន
ស្រូវ។ពីព្រោះនេះ គឺជាតំបន់ដែលបានបង្កើតឡើងដោយធម្មជាតិនៅតំបន់ដាំស្រូវ
នានា ដែលមានសមត្ថភាពទប់ទល់ទៅនឹងហានិភ័យនៃទីផ្សារព្រមទាំងជាទីកន្លែង
ដែលសេដ្ឋកិច្ចឯកជនអាច ចូលរួមបាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ