លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋបាលថ្នាក់ខេត្ត

លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋបាលថ្នាក់ខេត្ត - ảnh 1
លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋបាលថ្នាក់ខេត្ត

(VOV)_នាថ្ងៃទី១១ សីហា នៅទីក្រុង Vinh (ភាគកណ្ដាលវៀតណាម)​ បានប្រ
ព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ ស្ដីពីលើកកំពស់ប្រសិទ្ធិភាពការគ្រប់​គ្រងរដ្ឋបាល
ថ្នាក់ខេត្ត (PAPI)។ PAPI នៅវៀតណាម ត្រូវបានកត់សម្គាល់ជា​ឧបករណ៍ស្ដែងចេញ
សម្លេងរួម របស់ប្រជាជន អំពីកំរិតប្រសិទ្ធិភាព នៃក្បាល​ម៉ាស៊ីនរដ្ឋ និងគុណភាពផ្គត់
ផ្គង់សេវាកម្មនៃរដ្ឋអំណាច់គ្រប់ជាន់ថ្នាក់។ នៅ​ថ្នាក់តំបន់ មានខេត្តនិងទីក្រុងជាច្រើន 
បានចាត់ទុក PAPI ជាឧបករណ៍តាម​ដាន​ និងឃ្លាំមើលសកម្មភាពរបស់រដ្ឋអំណាច
គ្រប់ជាន់ថ្នាក់ ប្រកបដោយប្រសិទ្ធិភាព។ នៅតំបន់មួយចំនួនបានប្រើ PAPI ដូចជា
របាយការណ៍មួយ អំពី​ការបញ្ជាណែនាំ​របស់តំបន់ ក្នុងការខំប្រឹងប្រែងអំពាវនាវវិនិ
យោគចូលមកតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ