លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម

  (VOV)_រដ្ឋាភិបាលស្វីសនឹងជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យម
វៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញ​ តាម​រយះបណ្ដាសកម្ម ភាពពន្លឿនពាណិជ្ជកម្មនៅក្នុងតំបន់។ កម្មវិធីនេះត្រូវបានចាប់ផ្ដើមដាក់អោយដំ
ណើ ការពីព្រឹកថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការនាយកដ្ឋាន​ពន្លឿនពាណិជ្ជកម្ម 
ក្រសួង ឧស្សាហ ពាណិជ្ជកម្មវៀតណាម។ កម្មវិធីនេះបានអូសបន្លាយក្នុងរយះ
ពេល៤ឆ្នាំ ជាមួយចំណាយចំនួនជិត៣លាន៩០០ពាន់​ដុល្លារអាមេរិក។ គោល
ដៅ នៃកម្មវិធីនេះគឺសមដៅលើកកំពស់សមត្ថភាព​ប្រកួតប្រជែងនាំចេញ  របស់ បណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យមវៀត​ណាម។ តាមនោះ ជំរុញការបង្កើនតំលៃ ប្រាក់ពាណិជ្ជកម្មនាំចេញ និង​អភិវឌ្ឍន៍បណ្ដាផ្នែកនាំចេញស្នូលរបស់វៀតណាម។
 ជាក់ស្ដែងគឺ លើក​កំពស់សមត្ថភាពទាក់ទងនឹងសេវាកម្មជួយឧបត្ថម្ភសេវាកម្មជួយ
ឧបត្ថម្ភ​អភិវឌ្ឍន៍ពាណិជ្ជកម្ម របស់អង្គភាពអាជីវកម្មតូចនិងមធ្យម បង្កើតបរិយា កាសគោលនយោបាយពាណិជ្ជកម្មងាយស្រួលសំរាប់សកម្មភាពនាំចេញរបស់​អង្គភាពអាជីវកម្មតូចនិងមធ្យម…។ល។ ថ្លែងមតិនៅក្នុងឱកាសនេះ លោកស្រី 
Brigitte Bruhin នាយិការងទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ការិយាល័យ​សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចស្វីស នៃស្ថានទូតស្វីសប្រចាំនៅវៀត​ណាម  បានចាត់ទុកថា÷ការរួមវិផាគទានរបស់បណ្ដាអង្គភាពអាជីវកម្មតូចនិ​ងមធ្យមចូល ក្នុងកំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានកើនឡើងពីមួយថ្ងៃ១ទៅមួយថ្ងៃ។ កម្មវិធី ជួយឧបត្ថម្ភបច្ចេកទេសរបស់រដ្ឋាភិបាលស្វីសនឹងរួមចំណែកជួយឧបត្ថម្ភបណ្ដា
អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាមលើកកំពស់សមត្ថភាពនាំចេញប្រកប
ដោយប្រសិទ្ធិភាព៕
លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម - ảnh 1
លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម

ប្រតិកម្មទៅវិញ

ផ្សេងៗ