លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាម ឡាវ និងកម្ពុជា

(VOVWORLD) - ទន្ទឹមនឹងនោះ បានបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាម ឡាវ និងកម្ពុជា គឺជាបញ្ហាយុទ្ធសាស្ត្រ ដែលមានអត្ថន័យស្លាប់រស់ និងជាក្រិតក្រមនៃការអភិវឌ្ឍ របស់ប្រទេសនីមួយៗ។

នារសៀលថ្ងៃទី ៩ មិថុនា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំសន្និសីទផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសត្រីមាសទី ២ ឆ្នាំ២០២២ ដោយប្រធានបទ “ទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា ទំនាក់ទំនងវៀតណាម-ឡាវ និងទំនាក់ទំនងវៀតណាម-កម្ពុជា"។

សន្និសីទនេះបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការមជ្ឈិមសម្ព័ន្ធយុវជននិងផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតតភ្ជាប់ខេត្តក្រុងមួយចំនួន សំដៅរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាម ឡាវ និងកម្ពុជា គឺជាបញ្ហាយុទ្ធសាស្ត្រ ដែលមានអត្ថន័យស្លាប់រស់ និងជាក្រិតក្រមនៃការអភិវឌ្ឍ របស់ប្រទេសនីមួយៗ។

នៅក្នុងសន្និសីទ គណៈប្រតិភូបានស្តាប់ការណែនាំអំពីមូលដ្ឋាននៃការបង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ