លើកកម្ពស់តួនាទីរបស់យុវជនវៀតណាមក្នុងកិច្ចសន្ទនាជាសកលនៃ “វេទិកាយុវជន UN75”

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ ការិ យាល័យអង្គការសហប្រជាជាតិប្រចាំនៅ វៀតណាមបានរៀបចំ “វេទិ កាយុវជន UN75” ដោយប្រធានបទ “អនាគតដែលយើងប្រាថ្នា”។ 
លើកកម្ពស់តួនាទីរបស់យុវជនវៀតណាមក្នុងកិច្ចសន្ទនាជាសកលនៃ “វេទិកាយុវជន UN75” - ảnh 1 អ្នកសម្របសម្រួលនៃការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra 

នេះគឺជាព្រឹត្តិការណ៍ ដែលប្រ ព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូលើកដំបូង ដោយអង្គការសហប្រជាជាតិរៀបចំឡើង ដើម្បីតភ្ជាប់យុវជនវៀតណាម ឲ្យជួបពិភាក្សាគ្នានិងចែករំលែក នូវបញ្ហា ដែលមជ្ឈដ្ឋានយុវជនកំពុងផ្តោតការ យកចិត្តទុកដាក់នាបច្ចុប្បន្ន។

នៅឯវេទិកា អ្នកសម្របសម្រួលនៃការិយាល័យ អង្គការសហប្រ ជាជាតិ ប្រចាំនៅវៀតណាម លោក Kamal Malhotra បាននិយាយថា នេះក៏ជាសកម្មភាពសំខាន់មួយ ក្នុងចំណោមសកម្មភាពសម្រាប់ប្រារព្ធខួបលើកទី ៧៥ នៃទិវាបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-២០២០)។ លោករូបនេះក៏បានបញ្ជាក់ពីគោលដៅនៃការធ្វើសកម្មភាព ដោយឆ្ពោះទៅរកមនុស្សទាំងអស់គ្នា។ លោក Kamal Malhotra បានមានប្រសាសន៍ថា៖ នៅខែមករាឆ្នាំ ២០២០ អង្គការសហប្រជាជាតិបានដាក់ចេញនូវគំនិតផ្តួចផ្តើមនៃកិច្ចសន្ទនាសកលមួយគឺ “វេទិកាយុវជន UN75” តែម្តង ដែលមានកម្មវិធីស្ទង់មតិរយៈពេលមួយនាទីនិងការពិភាក្សាធ្វើឡើងនៅទីតាំងនានាលើទូទាំងពិភពលោក។ កម្មវិធីនេះមានគោលបំណងដើម្បីទាក់ទងផ្ទាល់ជាមួយមនុស្សជាច្រើន សំដៅស្តាប់យោបល់ សេចក្តីប្រាថ្នានិងបញ្ហាប្រឈមរបស់សង្គមសព្វថ្ងៃ។ ជាពិសេស លើកត្រដែតនូវតួនាទីរបស់យុវជន តាមរយៈទស្សនវិស័យ គំនិតដំណោះស្រាយ ដែលបានដាក់ចេញ។

នៅឯវេទិកា យុវជនវៀតណាមបានផ្តោតសំខាន់លើការពិភាក្សានិងចែករំលែកទស្សនៈគ្នា។ ក្នុងពេលជាមួយគ្នានេះ ពួកគេបានចែករំលែកនូវគំនិតនិងដំណោះស្រាយ ដោយផ្តោតលើបញ្ហាចំនួន ៤ នោះគឺជាការប្រែប្រួលអាកាសធាតុនិងបរិស្ថាន; សង្គមសមភាពគ្នាតាមរយៈ កែវភ្នែកយុវជន; អំណាចនៃតន្ត្រី; បង្កើតអនាគតដែលយុវជនប្រាថ្នា។ ទាំងអស់នេះ គឺជាប្រធានបទដែលត្រូវបានជ្រើសរើស តាមរយៈការស្ទង់មតិតាមអ៊ិនធឺរណិតកាលពីមុននេះ ដែលបានទាក់ទាញយុវជនជាង ៨០០ នាក់ក្នុងវ័យអាយុពី ១៦-២៦ លើទូទាំងខេត្តក្រុងទាំង ៥៩ ចូលរួមជាមួយប្រធានបទ “អ្នកនិយាយ យើងខ្ញុំស្តាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ