លើកកម្ពស់ទំនាក់ទំនងវៀតណាម - សាធារណរដ្ឋឆែកឱ្យកាន់តែមានប្រសិទ្ធិភាពនិងស៊ីជម្រៅ

(VOVWORLD) -  នៅក្នុងជំនួបជាមួយ លោក Jan Hamacek, សមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមបក្ស លោក Tran Quoc Vuong បានថ្លែងអំណរគុណដល់រដ្ឋាភិ បាលឆែក ដែលតែងតែយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល សម្រាប់សហគមន៍ជនវៀតណាមនៅសាធារណ រដ្ឋឆែក ក្នុងដំណើរការសម្របខ្លួនជាមួយប្រទេសសាមី និងបានបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ សំដៅជំរុញការអភិវឌ្ឍនិងផ្លាស់ប្តូរទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លើកកម្ពស់ទំនាក់ទំនងវៀតណាម - សាធារណរដ្ឋឆែកឱ្យកាន់តែមានប្រសិទ្ធិភាពនិងស៊ីជម្រៅ - ảnh 1លោក Tran Quoc Vuong នៅក្នុងជំនួបពិភាក្សា  

នាថ្ងៃទី ២៣ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆែកតាមការអញ្ជើញរបស់អនុប្រធានទី ១ នៃសភាជាន់ទាបឆែក និងជាប្រធានគណ បក្សកុម្មុយនិស្តឆែកនិង Morava (KSCM) លោក Vojtech Filip ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា នោះ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមបក្ស លោក Tran Quoc Vuong បានអញ្ជើញជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋឆែក ព្រមទាំងជាប្រធានគណបក្សប្រជាធិបតេយ្យសង្គម (CSSD) លោកJan Hamacek; ជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម លោក Karel Havlicek រួមទាំងជួបជាមួយថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តឆែកនិង  Morava (KSCM) ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងវៀតណាមនិងសាធារណរដ្ឋឆែកអោយកាន់តែជាក់ស្តែង មានប្រសិទ្ធភាពនិងស៊ីជម្រៅថែមទៀត។

នៅក្នុងជំនួបជាមួយ លោក Jan Hamacek, សមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមបក្ស លោក Tran Quoc Vuong បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលតែង តែយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល សម្រាប់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក ក្នុងដំណើរការសម្របខ្លួនជាមួយប្រទេសសាមី និងបានបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ សំដៅជំរុញការអភិវឌ្ឍនិងផ្លាស់ប្តូរទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជា ជនក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីទី១ លោក Jan Hamacek បានមានប្រសាសន៍ថា លោកទើបនឹងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម និងបានជម្រាបនូវសេចក្តីសង្ខេបៗនៃដំណើរទស្សនកិច្ចនិងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃឆេកនិងក្រសួងនគរបាលវៀតណាម ជាពិសេស ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមទាំងការបង្ហើយបញ្ហាសន្តិសុខក្នុងការរៀបចំជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត នាពេលខាងមុខនេះ រដ្ឋាភិបាលឆែកនឹងមានគោលនយោបាយបើកចំហបន្ថែមទៀតក្នុងការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេស ចរបរទេស ក្នុងនោះ មានវៀតណាមផងដែរ។

នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Karel Havlicek ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការបណ្តុះបណ្តាលនិងការទិញសំភារៈឧបករណ៍ការពារជាតិ។

នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានគណបក្សកុម្មុយនីស្តឆែក -  Morava (KSCM) លោក Vojtech Filip ក៏ដូចជាកិច្ចពិភាក្សាជាមួយមេដឹកនាំគណបក្ស KSCM - អនុប្រធានទី ១ លោក Petr Simunek និងអនុប្រធានទី ២ Vaclav Ort នោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើវិធានការជាក់ស្តែងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មុននោះ នាថ្ងៃទី ២៣ ខែ តុលា សមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមបក្ស លោក Tran Quoc Vuong បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ