លើកកម្ពស់សកម្មភាពរបស់ក្រុមនារីសហគមន៍អាស៊ាន

(VOVWORLD) -  នាថ្ងៃទី ៣ ខែមិនា ក្រុមនារីសហគមន៍អាស៊ានប្រចាំទីក្រុងហាណូយ ( AWCH) ដឹកនាំដោយឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ជាប្រធានកិត្តិយសរបស់ AWCH  បានអញ្ជើញចូលជួបសម្តែងការគួរសមប្រ ធានគណៈចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai។ នេះគឺជាសកម្ម ភាពផ្លូវការមួយរបស់ AWCH ក្នុងឆ្នាំអាស៊ាន ២០២០ នៅវៀតណាម ដើម្បីអបអរសាទរខួបលើកទី ១១០ នៃទិវានារីអន្តរជាតិ ៨ មីនា។

លើកកម្ពស់សកម្មភាពរបស់ក្រុមនារីសហគមន៍អាស៊ាន - ảnh 1លោកស្រី Truong Thi Mai ជូនពរសមាជិកនៃក្រុម AWCH ក្នុងឱកាសទី ៨ មិនា 

នៅក្នុងជំនួបនេះលោកស្រី Truong Thi Mai បានចែករំលែកអំពីរាល់ការជឿនលឿនក្នុងវិស័យសមភាព យេន ឌ័រ នៅវៀតណាម ក្នុងរយៈពេលកន្លងមក ហើយបានអះអាងថា នារីវៀតណាមកាន់តែម្ចាស់ការ និងសកម្មជាងពីមួយថ្ងៃទៅមួយថ្ងៃ  ជាពិសេស បានអះអាងខ្លួនឯងនៅក្នុងវិស័យជាច្រើននៃជីវភាពសង្គម រួមទាំងកិច្ច ការបរទេសទៀតផង។ លោកស្រី Truong Thi Mai បានស្នើថា នាពេលខាងមុខក្រុម AWCH នឹងបន្តប្រតិបត្តិនូវសកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែងច្រើនថែមទៀត ដើម្បីរួមចំណែកជំរុញការអនុវត្តរាល់អាទិ ភាពរបស់អាស៊ានក្នុងឆ្នាំ ២០២០ ដើម្បីការអភិវឌ្ឍសហគមន៍អោយកាន់តែខ្លាំងក្លាឡើង។

ក្នុងឱកាសនេះសមាជិក AWCH បានសម្តែងក្តីស្រឡាញ់រាប់អាន ចំពោះប្រជាជនវៀតណាម ក៏ដូចជាការកោតសរសើរចំពោះតួនាទីវិជ្ជមាននិងការចូលរួមចំណែកដ៏លេចធ្លោរបស់នារីវៀតណាម។ ក្រុម AWCH ក៏បានបញ្ជាក់ពីការខិតខំរបស់ខ្លួនក្នុងការស្វែងយល់អំពីវប្បធម៌និងប្រជាជនវៀតណាម ជាពិសេសផ្សព្វ ផ្សាយអំពី វៀតណាមដល់ប្រជាជននៃប្រទេសសាមី។ ទាំងនេះ ជាសកម្មភាពជាក់ស្តែងបំផុតដើម្បីរួមចំណែកបង្រួបបង្រួមនារីអាស៊ាននៅទីក្រុងហាណូយអោយបង្កើនការយល់ដឹងរបស់ប្រជាជនអំពីសហគមន៍អាស៊ាន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ