លោកខាងលិចពិភាក្សាអំពីលទ្ធភាពជៀតជ្រែកយោធានៅស៊ីរី

លោកខាងលិចពិភាក្សាអំពីលទ្ធភាពជៀតជ្រែកយោធានៅស៊ីរី  - ảnh 1
លោកខាងលិចពិភាក្សាអំពីលទ្ធភាពជៀតជ្រែកយោធានៅស៊ីរី (Image: Vietnam+)

(VOVworld) – ក្នុងកាលៈទេសៈ មជ្ឈដ្ឋានថ្នាក់ដឹកនាំរបស់លោកខាងលិចកំពុងពិភាក្សា
អំពីប្រតិកម្មរបស់សាធារណៈមតិអន្តរជាតិចំពោះការវាយប្រហារដោយអាវុធគីមីនៅស៊ីរី
នាសប្តាហ៍កន្លងមកបណ្ដាប្រភពព័ត៌មាននៃរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងអំពីលទ្ធភាព
ជៀតជ្រែកយោធានៅស៊ីរី ក្នុងរយៈពេលមួយសប្តាហ៍។ នាថ្ងៃ​ទី ២៦ សីហា ប្រធានាធិប
តីអាមេរិក លោក  Barack Obama និងនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី លោក Kevin Rudd បាន
ជួបចរចារតាមទូរសព្ទអំពីបញ្ហាប្រើប្រាស់អាវុធគីមីក្នុងជំលោះនៅស៊ីរី។ ក្នុងសេចក្តីថ្លែង
ការមួយ វិមានសបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំង ២ រូប ពោលខាងលើបានសម្តែងការ
ព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះស្ថានភាពនាបច្ចុប្បន្ននៅស៊ីរី ហើយផ្លាស់ប្តូរអំពីការ
ដោះស្រាយបញ្ហានេះ។ក្នុងសេចក្តីថ្លែការមួយទៀតដែលត្រូវបាននាំចេញ នារសៀល
ថ្ងៃទី ២៦ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា៖ រាល់
ព័ត៌មានិងភ័ស្តុតាងដែលប្រមូលផ្តុំបានសុទ្ធតែសរឲ្យឃើញថា៖​ ការប្រើប្រាស់អាវុធ
គីមីនៅស៊ីរីគឺជាការពិត។ លោក Kerry បានសង្កត់ធ្ងន់ថា៖ ការសម្លាប់នារីកុមារនិង
ជនស៊ីវិលដោយអារុធគីមីគឺជាអំពើយុងឃ្នង។ តាមកាសែតអង់គ្លេសមួយក៏បានជូន
ដំណឹងថា៖ បណ្ដានាវាចំបាំងនៃកងទ័ពជើងទឹករបស់អង់គ្លេសនិងអាមេរិកកំពុងត្រៀម
រៀបចំឲ្យសកម្មភាពយោធាប្រឆាំងជំទាស់រដ្ឋាភិបាលនៃប្រធានាធិតបីស៊ីរី លោក Bashar
 al-Assad។

ប៉ុន្តែ ក្នុងជំនួបចរចារតាមទូសព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron
នាថ្ងៃដ៏ដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា៖ មិនទាន់មាន
ភ័ស្តុតាងណាមួយអំពីការប្រើប្រាស់អាវុធគីមីរបស់រដ្ឋាភិបាលស៊ីរីនៅឡើយ។ ថ្នាក់ដឹក
នាំទាំង២រូបបានឯកភាពប្រតិបត្តិតាមការព្រមព្រៀងដែលថ្នាក់ដឹកនាំនៃបណ្ដាប្រទេស
G-8 ទទួលបាន នាខែ មិថុនា កន្លងមមក។ តាមនោះ ភាគីណាមួយប្រើប្រាស់អាវុធគីមី
និងការប្រើប្រាស់ប្រភេទអាវុធនេះនឹងទទួលរងប្រតិកម្មយ៉ាងខ្លាំងក្លារបស់សហគមន៍
អន្តរជាតិ។ក្នុងព្រឹត្តិការណ៍ផ្សេងទៀតនាថ្ងៃទី ២៦ សីហា សម្ព័ន្ធភាពប្រជាជតិស៊ីរី (SNC) ប្រឆាំងបានបដិសេធចូលរួមសន្និសីទសន្តិភាពអំពីស៊ីរីដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុង
Geneva ស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ