លក្ខណៈពិសេសនៃមហោស្រពវប្បធម៌-ទេសចរណ៍ Bac Lieu និងពិធីបុណ្យ Da co hoai lang

(VOVWORLD) - មហោស្រពវប្បធម៌-ទេសចរណ៍ Bac Lieu និងពិធីបុណ្យ Da co hoai lang ឆ្នាំ២០២២ បានបើកនាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុង Bac Lieu។ 
លក្ខណៈពិសេសនៃមហោស្រពវប្បធម៌-ទេសចរណ៍ Bac Lieu   និងពិធីបុណ្យ Da co hoai lang - ảnh 1ការសម្តែងក្នុងពិធី (រូបថត៖  VOV)

ដោយមានប្រធានបទ “Bac Lieu តភ្ជាប់បេតិកភណ្ឌ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍” មហោស្រពដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា រួមមានសកម្មភាពពិសេសចំនួន ១៤ ដោយមានការចូលរួមពីសិល្បករ សិប្បករ និងតួរសម្តែងជាង ៥០០ នាក់ មកពីខេត្ត ក្រុងចំនួន ២៥។

ចំណុចលេចធ្លោនៃមហោស្រពវប្បធម៌-ទេសចរណ៍លើកនេះ គឺជាការសម្របសម្រួលរវាងវប្បធម៌និងទេសចរណ៍; ជាការលើកតម្កើងតម្លៃនៃចម្រៀង “Da co hoai lang” របស់អតីតតន្ត្រីករ  Cao Van Lau ដែលជាបទចម្រៀងដ៏ល្បីល្បាញនិងពេញនិយមបំផុតនៃសិល្បៈ Don Ca Tai Tu ដែលនិពន្ធកាលពីជាង ១០០ ឆ្នាំមុន។ សិល្បៈ Don ca tai tu ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងនៅក្នុងឆ្នាំ ២០១៤ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា មហោស្រពវប្បធម៌ និងទេសចរណ៍ Bac Lieu និងពិធីបុណ្យ Ha co hoai lang ឆ្នាំ ២០២២ គឺជាសកម្មភាពជាក់ស្តែង ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ជនជាតិ៖ “យើងត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតថា វប្បធម៌ជាប្រភពនៃកម្លាំងរបស់ប្រទេសជាតិ កម្លាំងកើតមានឡើងក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ទាំងគោលដៅ និងជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ; ការថែរក្សា និងអភិវឌ្ឍវប្បធម៌ដែលបង្កប់ដោយអត្តសញ្ញាណជាតិ ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺដើម្បីបង្ហាញពីកត្តាញូតាធម៌របស់យើងចំពោះជីដូនជីតា ហើយក៏ជាទំនួលខុសត្រូវរបស់យើងចំពោះមនុស្សជំនាន់ក្រោយ និងចំពោះវប្បធម៌ទាំងមូលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ