លក្ខណៈពិសេសនៃមហោស្រពសរទៈរដូវហាណូយឆ្នាំ ២០២៤

(VOVWORLD) - នៅវិថីថ្មើរជើងបឹង Hoan Kiem នៃទីក្រុងហាណូយ  លើកទី ២ ឆ្នាំ ២០២៤ ជាមួយនឹងកម្មវិធីនិងសកម្មភាពសម្បូរបែបជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់ទីក្រុង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤)។

លក្ខណៈពិសេសនៃមហោស្រពសរទៈរដូវហាណូយឆ្នាំ ២០២៤ - ảnh 1ការសម្តែងតន្ត្រីបង្កើតឡើងវិញនូវរូបភាពនៃទីក្រុងហាណូយដ៏អ៊ូអរ ដែលពោរពេញទៅដោយព្រៃទង់ជាតិ និងផ្កាស្វាគមន៍ការវិលត្រឡប់មកវិញរបស់កងទ័ពដែលបានទទួលជ័យជម្នះ (រូបថត៖ dangcongsan.vn)

ថ្លែងមតិក្នុងពិធីបើកមហោស្រព លោក Nguyen Anh Duong នាយកមជ្ឈមណ្ឌលវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ហាណូយ បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិយាកាសនៃសរទៈរដូវហាណូយ ដោយមានពន្លឺថ្ងៃបន្តិចៗ ខ្យល់បក់រហៀកៗ ទីក្រុងហាណូយបានបើកពិធីបុណ្យសរទៈរដូវហាណូយលើកទី ២ ក្រោមប្រធានបទ “សរទរដូវហាណូយ - រដូវនៃប្រវត្តិសាស្ត្រ”។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍មានការវិនិយោគទ្រង់ទ្រាយធំ ជាផលិតផលទេសចរណ៍ដែលបញ្ជាក់ពីម៉ាកយីហោ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនិងប្រៀបខ្លាំងនៃតំបន់នីមួយៗ និងបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកតម្កើងរូបភាពទេសចរណ៍ហាណូយ ក្នុងអំឡុងរដូវស្អាតបំផុតប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងចង់បង្ហាញរឿងរ៉ាវនៃរដ្ឋធានីតាមរយៈទំព័រប្រវត្តិសាស្ត្រមាសដ៏ត្រចះទ្រចង់របស់ប្រទេសជាតិផងដែរ”។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យសរទរដូវហាណូយ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា សកម្មភាពសំខាន់ៗនឹងប្រព្រឹត្តទៅ៖ Famtrip ស្វែងយល់គោលដៅទេសចរណ៍ដ៏ទាក់ទាញនៅស្រុក Ung Hoa, ការពិភាក្សា "គោលដៅទេសចរណ៍សរទរដូវហាណូយ" នៅបរមរាជវាំងថាំងឡុង, ណែនាំភូមិសិប្បកម្មរបស់ហាណូយ។ ដោយមានសកម្មភាពពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន មហោស្រពសរទរដូវហាណូយឆ្នាំ ២០២៤ នឹងបន្តក្លាយជាមហោស្រពវប្បធម៌ និងសិល្បៈមួយដែលប្រជាជនរដ្ឋធានី និងភ្ញៀវទេសចរនិយមចូលចិត្ត៕

កម្មវិធីនេះមានការចូលរួមរបស់អង្គភាពជាច្រើន៖ សមាគមទេសចរណ៍ហាណូយ សមាគមទេសចរណ៍ Hoan Kiem ក្លឹបទេសចរណ៍រដ្ឋធានី; ក្លឹបទេសចរណ៍យូណេស្កូហាណូយ; រដ្ឋធានី-ខេត្តចំនួន ១២ បានចូលរួមក្នុងការណែនាំអំពីភាពខ្លាំងនៃវិស័យទេសចរណ៍ក្នុងស្រុក និងអាជីវកម្មទេសចរណ៍ និងគ្រឹះស្ថានស្នាក់នៅមួយចំនួនក្នុងទីក្រុងដែលបានចុះឈ្មោះដើម្បីណែនាំផលិតផល និងដំណើរទេសចរណ៍រាប់ពាន់មុខ ជាមួយនឹងប័ណ្ណផ្សព្វផ្សាយ ជំរុញតម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ