លក្ខណៈវិសេសវិសាលក្នុងពិធីបុណ្យសំពះព្រះខែឆ្នាំ ២០២០នៅវៀតណាម

(VOVWORLD) - នៅក្នុងពិធីបុណ្យសំពះព្រះខែឆ្នាំ ២០២០ កុមារទាំងអស់អាចចូលរួមក្នុងសកម្មភាពដូចជាការដង្ហែរគោម សំដែងរាំម៉ុងសាយ ព្រមទាំងរៀបចំការសម្តែងនិងលេងល្បែងប្រជាប្រិយ សរសេរអក្សរផ្ចង់ និងគូរគំនូរ Dong Ho ផងដែរ។ 
លក្ខណៈវិសេសវិសាលក្នុងពិធីបុណ្យសំពះព្រះខែឆ្នាំ ២០២០នៅវៀតណាម - ảnh 1 ណែនាំកុមារឲ្យចេះធ្វើ To he ក្នុងពិធីបុណ្យសំពះព្រះខែ (រូបថឨ៖ thanglong.chinhphu.vn)

ពិធីបុណ្យសំពះព្រះខែឆ្នាំ ២០២០ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា (ពោលគឺចាប់ពីថ្ងៃទី ១២ កើតដល់ថ្ងៃទី ១៥ ខែ៨ តាម ចន្ទគតិ) នៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌និងសិល្បៈវៀតណាម ទីក្រុងហាណូយដោយមានសកម្មភាពពិសេសៗជាច្រើនផងដែរ។

នៅក្នុងពិធីបុណ្យនេះ កុមារទាំងអស់អាចចូលរួមក្នុងសកម្មភាពដូចជាការដង្ហែរ គោម សំដែងរាំម៉ុងសាយ ព្រមទាំងរៀបចំការសម្តែងនិងលេងល្បែងប្រជាប្រិយ សរសេរអក្សរផ្ចង់ និងគូរគំនូរ Dong Ho ផងដែរ។  លើសពីនេះទៀត ពិធីបុណ្យសំពះព្រះខែ ឆ្នាំ ២០២០ ក៏បានប្រមូលផ្តុំស្តង់លក់ទំនិញជាង ៥០ ផ្សេងៗគ្នាមកពីគ្រប់តំបន់នៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ