លោកជំទាវភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់អារម្មណ៍ចំពោះសិល្បៈរាំអាយ៉ងទឹកវៀតណាម

(VOVWORLD) - តំណាងរោងមហោស្រពបានឧទ្ទេសនាមដល់លោកជំទាវភរិយាទាំងពីរអំពីលក្ខណៈទូទៅនៃកន្លែងតាំងពិពណ៌ និងប្រវត្តិសាស្ត្រនៃសិល្បៈប្រជាប្រិយអាយ៉ងទឹក។ 
លោកជំទាវភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់អារម្មណ៍ចំពោះសិល្បៈរាំអាយ៉ងទឹកវៀតណាម - ảnh 1លោកជំទាវភរិយាទាំងពីររីករាយនឹងកម្មវិធីសំដែងអាយ៉ងទឹកនៅរោងមហោស្រពសិល្បៈសហសម័យវៀតណាម រដ្ឋធានីហាណូយ។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី២០ កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ភរិយានាយករដ្ឋមន្ត្រី Pham Minh Chinh លោកជំទាវ Le Thi Bich Tran និងភរិយានាយករដ្ឋមន្ត្រី Anwar Ibrahim លោកជំទាវ Wan Azizah Wan Ismail បានអញ្ជើញរីករាយនឹងកម្មវិធីសំដែង អាយ៉ងទឹកនៅរោងមហោស្រពសិល្បៈសហសម័យវៀតណាម រដ្ឋធានីហាណូយ។
តំណាងរោងមហោស្រពបានឧទ្ទេសនាមដល់លោកជំទាវភរិយាទាំងពីរអំពីលក្ខណៈទូទៅនៃកន្លែងតាំងពិពណ៌ និងប្រវត្តិសាស្ត្រនៃសិល្បៈប្រជាប្រិយអាយ៉ងទឹក។ សិល្បៈករបានឧទ្ទេសនាមអំពីសិល្បៈអាយ៉ងទឹក និងរបៀបធ្វើអាយ៉ងផងដែរ។ លោក ជំទាវភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្ដែងការចាប់អារម្មណ៍ចំពោះអាយ៉ងទឹករបស់ប្រទេសវៀតណាម នៅពេលទស្សនាការសម្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ