លើកដម្កើងកសិករជាគំរូចំនួន៦៣នាក់

លើកដម្កើងកសិករជាគំរូចំនួន៦៣នាក់ - ảnh 1
ពានរង្វាន់ “ដើមស្រូវមាសវៀតណាម”

(VOVworld) - ពិធីលើកដំកើងកសិករជាគំរូចំនួន៦៣នាក់ ប្រគល់ពានរង្វាន់ “ដើម
ស្រូវមាសវៀតណាម” លើកទី២និងកិត្តិនាម “អង្គភាពអាជីវកម្មដើម្បីកសិកម្ម”លើក
ទី១នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៣ វិច្ចិកានៅរដ្ឋធានីហាណូយ។កិត្តិនាម “អង្គភាព
អាជីវកម្មដើម្បីកសិកម្ម” ត្រូវបានប្រគល់ជូនអង្គភាពអាជីវកម្មចំនួន១០០ដែលមាន
ការរួមវិភាគទានជាច្រើនក្នុងបុព្វហេតុអភិវឌ្ឍន៍កសិកម្មជនបទ។ស្ដីពីពានរង្វាន់
“ដើមស្រូវមាសវៀតណាម” លោក Nguyen Minh Nhan ប្រធាន នាយកដ្ឋានកម្មាភិ
បាលចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា៖
“ដើមស្រូវមាសវៀតណាមជាពានរង្វាន់តែមួយគត់របស់ក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទ។ពានរង្វាន់នេះត្រូវបានប្រគល់៣ឆ្នាំម្ដងជូនសមូហភាព បុគ្គលដែល
មានផលិតផលទទួលបានបទដ្ឋានទាំងឡាយដាក់ចេញដោយក្រសួង។ផលិតផល
ទាំងនេះអាចរួមមានពូជដំណាំ-សត្វចិញ្ចឹម ជី កសិផល ទំនិញដែលមានប្រភពពី
កសិ-រុក្ខ-ជលផល ឬរូបសណ្ឋានគ្រប់គ្រង ដំណើរការផលិតកម្មដោយសុវត្ថិភាព
ដែលបានពង្រីកយ៉ាងទូលំទូលាយក្នុងស្ថានភាពជាក់ស្ដែង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ