លើកដម្កើងព្រះអង្គបង្កើតពុទ្ធសាសនាវៀតណាម

លើកដម្កើងព្រះអង្គបង្កើតពុទ្ធសាសនាវៀតណាម - ảnh 1
សំណង់ពុទ្ធបដិមារស្ដេច Tran Nhan Tong (VOV)

        Vovworld-ចាប់ពីថ្ងៃទី១ធ្នូតទៅនៅមណ្ឌលកេរ៌្តដំណែល Yen Tu ខេត្ត Quang
Ninh សមាគមពុទ្ធសាសនាវៀតណាមបានរៀបចំមហាពិធីរំលឹកខួបអនុស្សាវរីយ៍​លើកទី៧០៥នៃទិវាមរណភាពរបស់ស្ដេច Tran Nhan Tong។ មហាពិធីបាន​ប្រព្រឹត្ត​ទៅក្នុងរយៈពេល៣ថ្ងៃ។​ ក្នុងឱកាសនេះដែរ នឹងប្រព្រឹត្តទៅពិធីបើក​សម្ភោធន៍​
សំណង់ពុទ្ធបដិមារស្ដេច Tran Nhan Tong នាថ្ងៃទី៣ធ្នូ (ពោលគឺថ្ងៃទី​១ខែទី១១តាម
ច័ន្ទកតិ)។ ព្រះតេជ្ជគុណ Thich Thanh Quyet ប្រធានអភិបាល​សមាគមពុទ្ធសាសនា
ខេត្ត Quang Ninh បានឲ្យដឹងថា៖

        “ព្រះពុទ្ធស្ដេច Tran Nhan Tong បានមកទីនេះកាន់បួសដែលធ្វើ​ឲ្យកន្លែង​នេះ​
រស់រវើសឡើងវិញ​ក្លាយទៅជាកន្លែងពិសិទ្ធិក្លាយទៅជាដំបន់ដីព្រះពុទ្ធ។​ ដូច្នេះ​យើងសាងសង់រូបបដិមាររបស់ព្រះអង្គដើម្បីជនវៀតណាមគ្រប់រូបនៅក្នុងនិងក្រៅ
ប្រទេសទៅដល់កន្លែងណាក៏នឹករលឹកអំពីគុណបំណាចដ៏មហិមាររបស់ព្រះអង្គ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ