លើកដម្កើងអាជីវករអង្គភាពអាជីវកម្មឆ្នើមរបស់អាស៊ាន

លើកដម្កើងអាជីវករអង្គភាពអាជីវកម្មឆ្នើមរបស់អាស៊ាន - ảnh 1
លើកដម្កើងអាជីវករអង្គភាពអាជីវកម្មឆ្នើមរបស់អាស៊ាន



        Vovworld-នាព្រឹកថ្ងៃទី២៧វិច្ឆិកានៅរដ្ឋធានីបាងកក ប្រទេសថៃបានចាប់​ផ្ដើម​ព្រឹត្តិការណ៍នៃកម្មវិធីជួបប្រាស្រ័យអាជីវករ-អង្គភាពអាជីវកម្មអាស៊ានឆ្នាំ​២០១៥ ACP 2015។ នេះជាបណ្ដាសកម្មភាពជួបប្រាស្រ័យអាជីវករ-អង្គភាព​អាជីវកម្មបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានរៀបចំប្រចាំឆ្នាំនិងប្តូរវែននៅបណ្ដាប្រទេសអាស៊ានតាំងពីឆ្នាំ២០១៤មក។ គណៈចាត់តាំងបានប្រគល់​ពាន​រង្វាន់អាជីវករអង្គភាពអាជីវកម្មឆ្នើមរបស់អាស៊ាន ពាណិជ្ជសញ្ញាបាននិយម​ចូលចិត្ត​របស់អាស៊ាន ផលិតផលសេវាកម្មគុណភាពរបស់អាស៊ានជាដើម។ មាន​អង្គភាពអាជីវកម្មចំនួន៧៣ទទួលបានពានរង្វាន់ចំនួន៩៤ក្នុងចំណោមឯកសារ​ជាង២០០របស់បណ្ដាប្រទេសអាស៊ានប្រគល់ឲ្យគណៈចាត់តាំង។ បណ្ដា​អង្គភាព​អាជីវកម្មទទួលបានពានរង្វាន់បានប្រគល់ពានមាសអាស៊ាន២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ