លើកតម្កើងកសិករឆ្នើមវៀតណាម ឆ្នាំ 2018

(VOVWORLD) - នាល្ងាចថ្ងៃទី ១៤ ខែតុលានៅហាណូយ មជ្ឈិមសមាគមកសិករវៀតណាមបានសហការ ជាមួយគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម ប្រារព្ធពិធីអបអរសាទរនិងប្រគល់ពានរង្វាន់ “កសិករឆ្នើមវៀតណាមឆ្នាំ ២០១៨”។ 

អញ្ជើញចូលរួមក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំបក្សនិងរដ្ឋបានប្រគល់ពានរង្វាន់ “កសិករឆ្នើមវៀតណាមឆ្នាំ ២០១៨” ជូនដល់តំណាង ៦៣ នាក់។

អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានមជ្ឈិមសមាគមកសិករវៀតណាមលោក Thao Xuan Sung បានទទួលស្គាល់និងកោតសរសើរចំពោះកសិករឆ្នើមវៀតណាម ចំនួន 63 នាក់ក្នុងឆ្នាំ ២០១៨។ លោក Thao Xuan Sung បានសម្តែងការជឿជាក់ថា កសិករដែលបានលើកតម្កើងលើកនេះនឹងបន្តរីកសាយភាយដល់សមាជិកជាច្រើន នៅទូទាំងប្រ ទេស។  តាមនោះ ជំរុញចលនាប្រឡងប្រណាំងផលិតកម្មអាជីវកម្មពូកែ និងនាំចលនាកសាងជនបទថ្មីកាន់តែខ្លាំងនិងមានប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ