លើកតម្កើងកសិករឆ្នើម៦៣រូបនិងកសិកគំរូ២៤រូបក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី

(VOVWORLD) -កសិកឆ្នើម៦៣រូបនិងកសិករគំរូ២៤រូបក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនឹងបានលើលតម្កើងក្នុងកម្មវិធី “មោទនភាពកសិករវៀតណាម” នាថ្ងៃទី១៤តុលានៅទីក្រុង ហាណូយ។
លើកតម្កើងកសិករឆ្នើម៦៣រូបនិងកសិកគំរូ២៤រូបក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី - ảnh 1 ទិដ្ឋភាពនៃកម្មវិធី

កសិករឆ្នើម៦៣នាក់ទទួលបានកិត្តនាម “កសិករវៀតណាមឆ្នើម” សុទ្ធ តែជាមនុស្សសកម្ម មានការច្នៃប្រឌិតថ្មី រស់នៅមានការទទួលខុសត្រូវ។ ហើយ កសិករគំរូ២៤នាក់ ជាអ្នករួមចំណែកសកម្មលើវិស័យកសិកម្ម កសិករ ជនបទក្នុង រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ អញ្ជើញថ្លែង មតិក្នុងសន្និសីទកាសែតនាថ្ងៃទី៥តុលា លោក Pham Tien Nam អនុប្រធានមជ្ឈឹមសមាគមកសិករវៀតណាមបានសង្កត់ ធ្ងន់ថា៖

“គំរូគសិករឆ្នើមលើកនេះគឺតំណាងឲ្យវណ្ណកសិករដែលអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និង ដំណោះស្រាយនានារបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍កសិកម្ម កសិករ ជនបទ ក្នុង រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ កសិករឆ្នើមដែលទទួលបានការលើកតម្កើងលើកនេះ នឹងជាកម្លាំងឈានមុខចូលរួមកសាងជនបទថ្មនី ធានាសន្តិសុខការពារជាតិ និងអភិ វឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ