លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ ឆ្នាំ ២០២១

(VOVWORLD) - កសិករចំនួន ៦៣នាក់ នឹងត្រូវបានលើកតម្កើង និងប្រគល់កិត្តិនាមជាកសិករវៀតណាមឆ្នើមឆ្នាំ ២០២១ នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ នោះគឺជាព័ត៌មានដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី២៤ វិច្ឆិកា។

លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ ឆ្នាំ ២០២១ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ dangcongsan.vn)

កសិករឆ្នើមចំនួន ៦៣ នាក់ដែលទទួលបានការលើកតម្កើងលើកនេះ គឺសុទ្ធតែជាគំរូនៃការខិតខំប្រឹងប្រែងដើម្បីជម្នះការលំបាកនិងរួមចំណែកជាវិជ្ជមានដល់សហគមន៍។ លោក Nguyen Hong Son អនុប្រធានគណៈកម្មាធិការរៀបចំកម្មវិធីមោទនភាពកសិករវៀតណាមបានឲ្យដឹងថា៖ “កសិករឆ្នើម ចំនួន៦៣រូប ដែលទទួលបានការលើកតម្កើងលើកនេះ ជាតំណាងលើវិស័យទាំង ៦៣ ដូចជាការដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្ម ការច្នៃប្រឌិត កសិដ្ឋានទូទៅ  សេវាកម្មកសិកម្ម ការកសាងជនបទថ្មី ជាពិសេស ក្នុងផលិតកម្មកសិកម្មបានលេចឡើងគំរូតភ្ជាប់សេដ្ឋកិច្ច សហករណ៍បែបថ្មី។ កសិករវៀតណាមឆ្នើមមួយចំនួនក្នុងឆ្នាំ ២០២១ ខ្លួនផ្ទាល់ងក៏បានរងការខូចខាតដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារតែរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មនៃប្រព័ន្ធចែកចាយ ប៉ុន្តែម្នាក់ៗនាំគ្នាលើកសាររៀងៗខ្លួន ជីវិតដ៏ស្រស់ស្អាត និងរស់នៅប្រកបដោយប្រយោជន៍”។

កម្មវិធីជ្រើសរើស លើកតម្កើង និងប្រគល់កិត្តិនាមជាកសិករឆ្នើមរបស់វៀតណាម គឺជាព្រឹត្តិការណ៍សំខាន់មួយនៃកម្មវិធីមោទនភាពកសិករវៀតណាម ឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ