លើកតម្កើងគំរូឆ្នើមចំនួន៣៥រូបក្នុងកម្មវិធី “ខ្ញុំស្រឡាញ់ទីក្រុង Da Nang”

(VOVWORLD) -នាយប់ថ្ងៃទី១២មករា គណៈ កម្មាធិការប្រជាជនទីក្រុង Da Nang បានរួម សហការជាមួយកាសែតយុវវ័យរៀបចំកម្មវិធី Gala សំដៅលើកតម្កើងបុគ្គល និងសមូហភាពឆ្នើមក្នុងកម្មវិធី “ខ្ញុំស្រឡាញ់ទីក្រុង Da Nang” លើកាសែតយុវវ័យឆ្នាំ២០១៧។
លើកតម្កើងគំរូឆ្នើមចំនួន៣៥រូបក្នុងកម្មវិធី “ខ្ញុំស្រឡាញ់ទីក្រុង Da Nang” - ảnh 1 ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ laodong.vn)

ពីខែមេសាឆ្នាំ២០១៧ កាសែតយុវវ័យបានបើកកម្មវិធី “ខ្ញុំ ស្រឡាញ់ទីក្រុង Da Nang”។ តាមនោះឧទ្ទេសនាមដល់មិត្តអ្នកអានរឿងមួយ ចំនួនស្តីពីសេចក្តីស្រឡាញ់របស់មនុស្សក្នុងសង្គម។ លោក Do Van Dung និពន្ធនាយករងកាសែតយុវវ័យបានឲ្យដឹងថា៖

        “យើងខ្ញុំបានអនុវត្តកម្មវិធីនេះក្នុងរយៈពេល១ឆ្នាំកន្លងទៅ សំដៅទទួល ស្គាល់និងលើកតម្កើងរឿងរបស់ពលរដ្ឋនៅទីក្រុង Da Nang។ កិច្ចការសា មញ្ញដែលគេធ្វើនោះដែលរួមចំណែកធ្វើឲ្យទីក្រុងកាន់តែស្អាតជាង។ យើងខ្ញុំ សង្ឃឹមថា នឹងរកឃើញគំរូឆ្នើមច្រើនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ