លើកតម្កើងគំរូបរិច្ចាគឈាមឆ្នើមសម្រាប់សហគមន៍

(VOVWORLD) - នេះជាសកម្មភាពសំខាន់មួយដើម្បីស្វាគមន៍ និងរួមបញ្ចូលក្នុងសកម្មភាពនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១១ របស់សមាគមកាកបាទក្រហមវៀតណាម អាណត្តិ ២០២២ - ២០២៧។

លើកតម្កើងគំរូបរិច្ចាគឈាមឆ្នើមសម្រាប់សហគមន៍ - ảnh 1ប្រតិភូបានថតរូបអនុស្សាវរីយ៍ (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិដឹកនាំការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត រួមសហការជាមួយសមាគមកាកបាទក្រហមវៀតណាម និងវិទ្យាស្ថានឈាម និងបញ្ចូលឈាមមជ្ឈិម ដើម្បីរៀបចំកម្មវិធីលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមទូទាំងប្រទេស ឆ្នាំ ២០២២ ចំនួន ១០០ នាក់ ជាមួយប្រធានបទ “បេះដូងរាប់លាន ចែករំលែកចង្វាក់បេះដូង បរិច្ចាកឈាមដើម្បីសង្គ្រោះជីវិតមនុស្ស”។ នេះជាសកម្មភាពសំខាន់មួយដើម្បីស្វាគមន៍ និងរួមបញ្ចូលក្នុងសកម្មភាពនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១១ របស់សមាគមកាកបាទក្រហមវៀតណាម អាណត្តិ ២០២២ - ២០២៧។

នៅឆ្នាំ ២០២១ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចលនានិងការទទួលឈាម។ ប៉ុន្តែ បរិមាណឈាមដែលទទួលបាននៅឆ្នាំ ២០២១ នឹងនៅតែកើនដល់ជិត ១,៤ លានប្លោក ដែលក្នុងនោះ ៩៩% មកពីអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត ស្មើនឹងជិត ១,៥% នៃចំនួនប្រជាជនដែលចូលរួមក្នុងការបរិច្ចាកឈាម។ អ្នកស្រី Nguyen Thi Minh Hieu នៅទីក្រុងហូជីមិញ ដែលជាអ្នកបរិច្ចាគឈាម កម្រ ចំនួន ៣៨ដង បានចែករំលែកថា៖ “ប្រភេទឈាមរបស់ខ្ញុំអាចផ្តល់ឈាមសម្រាប់ឈាមចំនួន ៦ ក្រុម ប៉ុន្តែក្រុមឈាមរបស់ខ្ញុំទទួលយកតែប្រភេទឈាមរបស់ខ្ញុំតែប៉ុណ្ណោះ ដូច្នេះ សូម្បីតែពេលខ្ញុំរវល់ក៏ដោយ ខ្ញុំនៅតែសុខចិត្ត មានអារម្មណ៍សប្បាយរីករាយបើបានបរិច្ចាកឈាម។ ដោយសារតែខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចធ្វើអ្វីមួយដែលមានតម្លៃសម្រាប់អ្នកជំងឺ និងសហគមន៍”។

នារសៀលថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ មហាសន្និបាតជាតិលើកទី ១១ របស់សមាគមកាកបាទក្រហមវៀតណាមបានប្រព្រឹត្តទៅ សម្រាប់អាណត្តិ ២០២២-២០២៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ