លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើម ចំនួន ១០ នាក់ ឆ្នាំ ២០១៨

(VOVWORLD) -ពានរង្វាន់ គំរូវ័យក្មេងវៀតណាមឆ្នើមគឺជារង្វាន់របស់មជ្ឈឹមសម្ព័ន្ធយុវជន សំដៅបង្កើតកម្លាំងចលករអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង និងជំរុញចលនាប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្។
លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើម ចំនួន ១០ នាក់ ឆ្នាំ ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធី លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើម ចំនួន ១០ នាក់ ឆ្នាំ ២០១៨ (រូបថត៖Hà Thanh/tuoitre.vn)

នាថ្ងៃទី ១៩ ខែមិនាបានប្រព្រឹត្តិទៅពិធី លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើមបំផុតក្នុងឆ្នាំ២០១៨។ នេះគឺជាគំរូវ័យក្មេងឆ្នើមបំផុតលើគ្រប់វិស័យសម្រាប់យុវវ័យនាយុគសម័យថ្មី។ នាឆ្នាំ២០១៨ មូលនិធិជួយឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាមបានជ្រើសរើសគំរូវ័យក្មេងវៀតណាមឆ្នើមក្នុងឆ្នាំ២០១៨ លើវិស័យចំនួន ១០ គឺ៖ ការសិក្សារៀនសូត្រ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្រ្ត- ច្នៃប្រឌិត ធ្វើពលកម្ម ផលិតកម្ម ធ្វើអាជីវកម្ម - ចាប់ផ្តើមអាជីវកម្ម ការគ្រប់គ្រងរដ្ឋបាលរដ្ឋ ការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់ កីឡា វប្បធម៌សិល្បៈ សកម្មភាពសង្គម។ ក្នុងនោះ បេក្ខជនគំរូវ័យក្មេងវៀតណាមឆ្នើមជាច្រើននាក់ក្នុងឆ្នាំ២០១៨ គឺជាអ្នកដែលមានស្នាដៃដ៏ធំធេងក្នុងសហគមន៍ ដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួន។ ជាឧទាហរគឺកីឡាករ Nguyen Quang Hai ដែលមានស្នាដៃលេចធ្លោគឺ៖ រួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាប់លំដាប់ថ្នាក់ទីពីរនៃពាន់រង្វាន់ជើងឯកបាល់ទាត់ U-23 អាស៊ី និង ប្អូន  Nguyen Phuong Thao បានឈ្នះមេដាយមាសអូឡាំពិកជីវវិទ្យាអន្តរជាតិដែលមានពិន្ទុខ្ពស់បំផុតលើពិភពលោក (៩៨,១៣ / ១០០ ពិន្ទុ) ។

ពានរង្វាន់ គំរូវ័យក្មេងវៀតណាមឆ្នើមគឺជារង្វាន់របស់មជ្ឈឹមសម្ព័ន្ធយុវជន សំដៅបង្កើតកម្លាំងចលករអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង និងជំរុញចលនាប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ