លើកតម្កើងជនមានកិត្យានុភាពឆ្នើមនៅតំបន់ព្រំដែន និងកោះសមុទ្រ

(VOVWORLD) - ប្រិតិភូប្រមាណ ២០០ នាក់ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីនេះគឺសុទ្ធតែជាជនមានកិត្យានុភាពឆ្នើម ជាស្ពានរវាងអាជ្ញាធរជាមួយប្រជាជន ជាកម្លាំងស្នូលក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងជា "ទីបង្អែក" ខាងស្មារតីដ៏រឹងមាំរបស់ភូមិស្រុក និងតំបន់នានា។
លើកតម្កើងជនមានកិត្យានុភាពឆ្នើមនៅតំបន់ព្រំដែន និងកោះសមុទ្រ - ảnh 1កម្មវិធី “ទីបង្អែករបស់ភូមិស្រុក” លើកទី ២ ឆ្នាំ ២០២៤ (រូបថត៖ VNA)

នាយប់ថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ ទស្សនាវដ្ដីកុម្មុយនិស្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការរៀបចំកម្មវិធី “ទីបង្អែករបស់ភូមិស្រុក” លើកទី ២ ឆ្នាំ ២០២៤។ ប្រិតិភូប្រមាណ ២០០ នាក់ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីនេះគឺសុទ្ធតែជាជនមានកិត្យានុភាពឆ្នើម ជាស្ពានរវាងអាជ្ញាធរជាមួយប្រជាជន ជាកម្លាំងស្នូលក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងជា "ទីបង្អែក" ខាងស្មារតីដ៏រឹងមាំរបស់ភូមិស្រុក និងតំបន់នានា។

អញ្ជើញថ្លែងក្នុងកម្មវិធី លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកបអចិន្ត្រៃយ៍នៃគណៈលេខាបានសង្កត់ធ្ងន់ថា៖ ជនមានកិត្យានុភាពក្នុងចំណោមជនរួមជាតិភាគតិចគឺជាបុគ្គលឆ្នើមអំពីបុគ្គលិកលក្ខណៈ ហើយមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីក្នុងស្រុក ព្រមទាំងត្រូវបានសហគមន៍គោរពរាប់អាន និងលើកតម្កើង។

លោកនាយឧត្តមសេនីយ៍បានអះអាងថា៖ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារចលនានិងពង្រីកតួនាទីរបស់មនុស្សមានកិត្យានុភាពក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល។

លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឲ្យព្រឹទ្ធាចា្យភូមិ មេភូមិ មេត្រកូល អ្នកមុខអ្នកការ និងជនមានកិត្យានុភាពបន្តពង្រីកតួនាទី ការទទួលខុសត្រូវជាគំរូ ដើម្បីគ្រួសារ វង់ត្រកូល ភូមិស្រុក និងសហគមន៍សិក្សារៀនសូត្រ និងធ្វើតាម។ លោកមានគោលបំណងថា បងប្អូនប្រជាជនជឿទុកចិត្តទាំងស្រុងលើការដឹកនាំរបស់បក្ស និងរដ្ឋ ហើយពិតជា “ទីបង្អែករបស់ភូមិស្រុក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ