លើកតម្កើងតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌វៀតណាម

(VOVWORLD) -នេះជាគោលដៅនៃការប្រឡងរូបថត” Vietnam Heritage Photo Awards 2017” ដោយទស្សនាវដ្តី Vietnam Heritage ចំណុះសមាគមបេតិកភ័ណ្ឌវប្បធម៌វៀតណាម រួមសហការជាមួយក្រុមហ៊ុន Canon រៀបចំឡើង។ ការប្រឡងលើកនេះឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២
លើកតម្កើងតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌វៀតណាម - ảnh 1លើកតម្កើងតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌វៀតណាម 

នេះជាគោលដៅនៃការប្រឡងរូបថត” Vietnam Heritage Photo Awards 2017” ដោយទស្សនាវដ្តី Vietnam Heritage ចំណុះសមាគមបេតិកភ័ណ្ឌវប្បធម៌វៀតណាម រួមសហការជាមួយក្រុមហ៊ុន Canon រៀបចំឡើង។ ការប្រឡងលើកនេះឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាលោកប្រធានហូជីមិញចុះហត្ថលេខាលើអនុក្រឹត្យដើមដំបូងស្ដីអំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ជនជាតិ (ថ្ងៃទី២៣វិច្ឆិកាឆ្នាំ១៩៤៥-ថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៧)។ ការប្រឡងអំពាវនាវការយកចិត្តទុកដាក់របស់មហាជននៅក្នុងនិងក្រៅប្រទេស រកឃើញនិងចែករំលែកតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌នៅវៀតណាម ស្វែងរកវណ្ណកម្ម រឿងនិទាន អំពីបេតិកភ័ណ្ឌដោយរូបថត សំដៅផ្សព្វផ្សាយ ឧទ្ទេសនាមអំពីធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌វៀតណាម។ ប្រជាពលរដ្ឋវៀតណាមគ្រប់រូបនិងជនបរទេសអាចផ្ញើរូបថតដើម្បីចូលរួមការប្រឡងនេះ។ កាលកំណត់ទទួលវណ្ណកម្មចូលរួមការប្រឡងលើកនេះគឺនៅវេលាម៉ោង២៤ ថ្ងៃទី១៥កញ្ញាឆ្នាំ២០១៧។ ពិធីបូកសរុប និងប្រកាសលទ្ធផលការប្រឡងនឹងបានរៀបចំឡើងនាថ្ងៃទីបេតិកភ័ណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៧)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ