លើក​តម្កើង​ទីក្រុង Son La - ទីក្រុងសិក្សាសកល

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែមីនា នៅទីក្រុង Son La (ខេត្ត Son La) បានប្រព្រឹត្តទៅពិធីលើកតម្កើងទីក្រុង Son La ដែលត្រូវបានចុះឈ្មោះក្នុងបណ្តាញទីក្រុងសិក្សាសកល របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។

រួមជាមួយនឹងទីក្រុងចំនួន ៦២ ក្នុងប្រទេសចំនួន ៣៤ ទីក្រុង Son La និងទីក្រុងហូជីមិញ មានកិត្តិយសដោយត្រូវបានចុះឈ្មោះក្នុង "បណ្តាញទីក្រុងសិក្សាសកល" របស់អង្គការ UNESCO កាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងទៅ។

លើក​តម្កើង​ទីក្រុង Son La - ទីក្រុងសិក្សាសកល - ảnh 1តំណាងការិយាល័យ UNESCO ប្រចាំនៅវៀតណាម ប្រគល់វិញ្ញាបនបត្រ “ទីក្រុងសិក្សាសកល” ដល់អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម។ រូបថត៖ VOV

លោក Ha Trung Chien លេខាគណៈកម្មាធិការបក្សទីក្រុង Son La បានឲ្យដឹងថា ទីក្រុងបានកំណត់ថា កិត្តិនាមជា "ទីក្រុងសិក្សាសកល" មិនមែនជាគោលដៅនោះទេ ប៉ុន្តែជា "សញ្ញាតម្រង់ទិស" សម្រាប់ដំណើរបន្ទាប់៖ “ការចុះឈ្មោះក្នុងបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការ UNESCO  មិនត្រឹមតែជាកិត្តិយសនិងមោទនភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ទីក្រុង Son La និងប្រជាជនបណ្តាជនជាតិ ទទួលបានកម្មវិធីអប់រំនិងបណ្តុះបណ្តាល ជាមួយនឹងកម្មវិធីកសាងសង្គមសិក្សាដែលបំពេញស្តង់ដាររបស់  UNESCO ទៀតផង។ ដូច្នេះហើយ នាពេលខាងមុខនេះ ទីក្រុងនឹងបង្កើតកម្មវិធីសកម្មភាពជាក់លាក់ ដើម្បីរក្សាកិត្តិនាមរបស់ខ្លួន និងបំពេញលក្ខណៈវិនិច្ឆ័យនៃទីក្រុងសិក្សាសកល”។

ដើម្បីចុះឈ្មោះក្នុងបណ្តាញ "ទីក្រុងសិក្សាសកល" ចាប់ពីឆ្នាំ ២០២០ មកទីក្រុង Son La បានវិនិយោគទឹកប្រាក់ប្រមាណ ១.៤៤០ ពាន់លានដុង (៥៨ លានដុល្លារអាមេរិក) លើវិស័យអប់រំ ស្មើនឹង ៣៣,៧% នៃការចំណាយថវិកាសរុបរបស់ខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ