លើកតម្កើងផលិតផលបច្ចេកវិទ្យាព័ត៌មានឆ្នើមឆ្នាំ ២០២០

(VOVWORLD) - នេះគឺជាកិត្តិនាមសម្រាប់ផលិតផលនិងសេវាកម្មសន្តិសុខព័ត៌មាន ដែលបានបញ្ជាក់ពីគុណភាព ឧត្តមភាព និងប្រសិទ្ធភាព ដែលត្រូវបាន អង្គការ និងសហគ្រាសវៀតណាមគ្រប់គ្រងអំពីបច្ចេកវិទ្យា។
លើកតម្កើងផលិតផលបច្ចេកវិទ្យាព័ត៌មានឆ្នើមឆ្នាំ ២០២០ - ảnh 1ទិដ្ឋភាពនៃពិធី  (រូបថត៖ dangcongsan.vn)

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍សន្តិសុខព័ត៌មានវៀតណាម (VNISA) បានប្រកាសនិងប្រគល់រង្វាន់ “កូនសោមាស” ២០២០ សម្រាប់ផលិតផលនិងសេវាកម្មចំនួន ៤៥ អំពីផ្នែកសន្តិសុខព័ត៌មាន ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសុវត្ថិភាពឆ្នើម របស់សហគ្រាស និងអង្គការចំនួន ១៧ របស់វៀតណាម។ នេះគឺជាកិត្តិនាមសម្រាប់ផលិតផលនិងសេវាកម្មសន្តិសុខព័ត៌មាន ដែលបានបញ្ជាក់ពីគុណភាព ឧត្តមភាព និងប្រសិទ្ធភាព ដែលត្រូវបាន អង្គការ និងសហគ្រាសវៀតណាមគ្រប់គ្រងអំពីបច្ចេកវិទ្យា បម្រើនិន្នាការបម្លាស់ប្ដូរទៅជាឌីជីថលជាតិ និងយុទ្ធនាការ “Make in Vietnam”  (ផលិតនៅវៀតណាម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ