លើកតម្កើងសំណង់និងផលិតផលឆ្នើមចំនួន៣៥នៅក្នុងមហោស្រពច្នៃប្រឌិតទូទាំងប្រទេសលើកទី១០

(VOVWORLD) -នាយប់ថ្ងៃទី១ធ្នូ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានរៀបចំពិធីលើកតម្កើងសំណង់ និងផលិតផលឆ្នើមចំនួន៣៥ នៅក្នុងមហោ ស្រពច្នែប្រឌិតវ័យក្មេងទូទាំងប្រទេសលើកទី ១០។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានឲ្យដឹងថា៖
លើកតម្កើងសំណង់និងផលិតផលឆ្នើមចំនួន៣៥នៅក្នុងមហោស្រពច្នៃប្រឌិតទូទាំងប្រទេសលើកទី១០ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី

“ក្នុងឱកាសនេះ ខ្ញុំស្នើឲ្យក្រសួង ស្ថាប័ននិងតំបន់នានា បន្តផ្តោតការយកចិត្ត ទុកដាក់គាំទ្រនិងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីយុវជនអាចពង្រីកបានប្រសិទ្ធភាពនៃស្មារតីឈានមុខនិងច្នៃប្រឌិតក្នុងការសិក្សា បំពេញការងារ និងរួមសហ ការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ស្រាវជ្រាវ ដាក់សំណើជូនរដ្ឋាភិ បាលនូវយន្តការ គោលនយោបាយបង្កើតបរិយាកាសនិងលក្ខខណ្ឌអំណោយ ផល ដើម្បីយុវជនដើរឈានមុខធ្វើជាម្ចាស់លើវិទ្យាសាស្ត្របច្ចេកវិទ្យា អនុវត្តល្អរាល់ កម្មវិធីចាប់ផ្តើមអាជីព និងចាត់ទុក ទាំងអស់នេះជាខ្លឹមសារសំខាន់ ដើម្បីបង្កើត កម្លាំងចលករនាំប្រទេសជាតិក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ