លើកតម្កើងសមូហភាពនិងបុគ្គលដែលឈ្ណះពានរង្វាន់ក្នុងការប្រឡងសរសេរអត្ថបទស្តីពីការកាត់បន្ថយភាពក្រីក្រ

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ  ដើម្បីរៀបចំពិធីប្រគល់ពានរង្វាន់ប្រឡងវណ្ណកម្មសារព័ត៌ស្តីពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល ២០១៦-២០១០ ។
លើកតម្កើងសមូហភាពនិងបុគ្គលដែលឈ្ណះពានរង្វាន់ក្នុងការប្រឡងសរសេរអត្ថបទស្តីពីការកាត់បន្ថយភាពក្រីក្រ - ảnh 1 តំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ក្នុងពិធីពានរង្វាន់ (រូបថត៖ vovworld.vn)

ការប្រឡងលើកទី ៣ ឆ្នាំ២០១៩ នេះមានវណ្ណកម្មចំនួន ៣២៥ បានចូលរួមហើយគណៈកម្មការរៀបចំកម្មវិធីបានជ្រើសរើសបុគ្គលចំនួន ៤១ នាក់ ដែលមានវណ្ណកម្មទទួលរង្វាន់។  ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃថា៖

«ដើម្បីទាក់ទាញការចូលរួមប្រឡងឲ្យបានច្រើនបន្ថែមទៀតនៅឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងសមាគមអ្នកកាសែតវៀតណាមបានស្នើឱ្យបន្តបញ្ជាណែនាំស្ថាប័នសារព័ត៌មានមជ្ឈិមនិងមូលដ្ឋានផ្តោតការយកចិត្តទុកដាក់លើការបង្កើនកិច្ចការផ្សព្វផ្សាយព័ត៌មាននិងការឃោសនាកាត់បន្ថយភាពក្រីក្រ ក៏ដូចជាអំពីការប្រឡងនេះ ដើម្បីផ្តល់ឱកាសឱ្យខេត្តនៅទីឆ្ងាយជាច្រើន ដូចជាខេត្ត Soc Trang នឹងទទួលបានរង្វាន់ខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ ជំរុញឱ្យអ្នកយកព័ត៌មាននិងអ្នក    និពន្ធចូលរួមយ៉ាងសកម្មក្នុងការប្រឡងនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឱ្យជនរួមជាតិជួយគាំទ្រដល់ជនក្រីក្រតាមរយៈគេហទំព័រព័ត៌មាន ១៤០៨ ផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ