លើកតម្កើងសហគ្រាសជាគំរូរបស់វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ មេសា នៅទីក្រុងហាណូយ កាសែតសេដ្ឋកិច្ចវៀតណាម បានរៀបចំកម្មវិធីជប់លៀងជាមួយសហគ្រាសនានាដែលទទួលបានរង្វាន់ “នាគមាស” និង “ពាណិជ្ជសញ្ញាខ្លាំង” វៀតណាមឆ្នាំ២០១៧-២០១៨។ 
លើកតម្កើងសហគ្រាសជាគំរូរបស់វៀតណាម - ảnh 1 តំណាងបណ្ដាសហគ្រាសទទួលបានពានរង្វាន់ (រូបថត៖ VOV)

ចូលរួមកម្មវិធីខាងលើមានសហគ្រាសជាតិនិងសហគ្រាសមានទុនវិនិយោគពីបរទេសចំនួន៤០០អង្គភាព។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ញើរកម្រងផ្កាអបអរសាទរ។

        នេះជាលើកទី១៧ហើយដែលកម្មវិធីនេះបានរៀបចំឡើងសំដៅលើកតម្កើងសហគ្រាសដែលមានស្នាដៃឆ្នើមៗក្នុងសកម្មភាពធ្វើផលិតកម្ម អាជីវកម្ម ខំប្រឹងប្រែងដើម្បីការអភិវឌ្ឍរបស់សហគមន៍។ លោកស្រី Dinh Thi Ngoc Minh ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសេវាកម្ម Tuan Minh ដែលជាសហគ្រាសទទួលបានរង្វាន់ពាណិជ្ជសញ្ញាខ្លាំងវៀតណាម បានឲ្យដឹងថា៖ 

       “ទោះបីជាសហគ្រាសវ័យក្មេងក្ដី ប៉ុន្តែយើងខ្ញុំទទួលបានសមិទ្ធិមួយចំនួន។ រង្វាន់ពាណិជ្ជសញ្ញាខ្លាំងវៀតណាមលើកនេះ ជាការទទួលស្គាល់នូវការរួមវិភាគ ទានរបស់កម្មាភិបាលបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុន។ ដើម្បីទទួលបាលលទ្ធផលនេះ យើងខ្ញុំបានខំប្រឹងប្រែងជាច្រើនក្នុងការកសាងពាណិជ្ជសញ្ញារបស់ខ្លួន ហើយអះអាងនូវគុណភាពផលិតផលរបស់ខ្លួនដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ