លើកទឹកចិត្តការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅបន្ធូរបន្ថយផលវិបាក ដោយស្រាបៀបង្កឡើង

(VOVWORLD) - សមាជិកសភាភាគច្រើនបានគាំទ្រច្បាប់បង្ការប្រឆាំងផលវិបាកដោយស្របៀនិងបទបញ្ញាត្តិទាក់ទិននានា សំដៅគ្រប់គ្រងផលវិបាកនៃការប្រើប្រាស់ស្រាបៀ។
លើកទឹកចិត្តការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅបន្ធូរបន្ថយផលវិបាក ដោយស្រាបៀបង្កឡើង - ảnh 1 បណ្ដាសមាជិកសភាចូលរួមសម័យប្រជុំ (រូបថត៖ quochoi.vn)

  បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣ ខែឧសភា រដ្ឋសភាបានស្ដាប់របាយការណ៍បំភ្លឺ ទទួលយកមតិ និងកែប្រែពង្រាងច្បាប់បង្ការប្រឆាំងផលវិបាកដោយស្រាបៀបង្កឡើង។

        សមាជិកសភាភាគច្រើនបានគាំទ្រច្បាប់បង្ការប្រឆាំងផលវិបាកដោយស្របៀនិងបទបញ្ញាត្តិទាក់ទិននានា សំដៅគ្រប់គ្រងផលវិបាកនៃការប្រើប្រាស់ ស្រាបៀ។ សមាជិកាសភាលោកស្រី Nguyen Ngoc Phuong នៃខេត្ត Quang Binh បានស្នើអោយពង្រាងច្បាប់ត្រូវបំភ្លឺយ៉ាងច្បាប់ថា ស្រាបៀបង្កឡើងផល វិបាកយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពមនុស្សនិងសេដ្ឋកិច្ចសង្គម។

        “ស្រាបៀគឺជាមូលដ្ឋានពាក់ព័ន្ធដល់រោគសសៃប្រសាទ ហើយធ្វើអោយអ្នក បើកបរមធ្យោបាយចរាចរណ៍បង្កឡើងគ្រោះថ្នាក់ ដែលប៉ះពាល់ដល់ទាំងខាង ស្មារតី អាយុជីវិត និងជីវភាពរបស់ខ្លួននិងអ្នកដទៃទៀតផង។ ស្រាបៀក៏ជាមូល ហេតុដែលនាំទៅការកើតមានជំងឺជាច្រើនដូចជាជំងឺបេះដូង ជំងឺថ្លើម ជំងឺមហារីក ផងដែរ។ ប្រសិនបើគ្មានដំណោះស្រាយបង្ការប្រឆាំងផលវិបាកដោយស្រាបៀ វានឹងគំរាមកំហែងដោយផ្ទាល់ទៅលើអ្នកប្រើប្រាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ