លើកទឹកចិត្តដល់ការជម្រុញការងារសហគមន៍នៅសាធារណរដ្ឋឆែក

 លើកទឹកចិត្តដល់ការជម្រុញការងារសហគមន៍នៅសាធារណរដ្ឋឆែក - ảnh 1
លោកស្រី Truong Thi Mai ថតរូបអនុស្សាវរីយ៍ជាមួយសហគមន៍ជនវៀតណាមនៅឆែក

(VOVworld)-នាថ្ងៃទី១៨កញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋ
ឆែក គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai
 ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំ សមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក។​ថ្លែងមតិក្នុងជំនួបនេះ លោកស្រី
 Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះរូបសណ្ឋានចាត់ចែងធ្វើសកម្មភាពរបស់ សមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក។ សកម្មភាពទាំងអស់នេះ បានរួម​
ចំណែកផ្សព្វផ្សាយនូវរូបភាពរបស់វៀតណាមនិងជម្រុញការធ្វើសមាហរណកម្មរបស់
 ជនវៀតណាមនៅសាធារណរដ្ឋឆែក។ នៅទីនេះ លោកស្រី  Truong Thi Mai បានស្នើ
ឲ្យថ្នាក់ដឹកនាំសមាគម បន្តយកចិត្តទុកដាក់ច្រើនថែមទៀតដល់ការងារសហគមន៍
ជាពិសេសគឺអប់រំជំនាន់វ័យក្មេងរក្សានូវអត្តសញ្ញាណជាតិព្រមទាំងលើកទឹកចិត្តបង
ប្អូន ជនរួមជាតិសាមគ្គីគ្នា ជំនះពុះពាររាល់ការលំបាក រស់នៅដោយគោរពច្បាប់ប្រ
ទេស សាមីនិងឆ្ពោះទៅមាតុប្រទេសជានិច្ច។

        នាថ្ងៃទី១៩កញ្ញា គណៈប្រតិភូបក្សកុម្មុនិស្តវៀតណាមបានអញ្ជើញវិលត្រឡប់
 មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យរយៈពេល៥ថ្ងៃបំពេញទស្សនកិច្ច
នៅសាធារណរដ្ឋឆែកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ