លើកទឹកចិត្តដល់​ការអភិវឌ្ឍ​គំរូធ្វើ​អាជីវកម្ម​វិលជុំ​ត្រូវតែ​ជាចំណុច​ស្នូលនៃការអភិឌ្ឍប្រកបដោយចីរភាព និង "កំណើនបៃតង"

(VOVWORLD) - វិទ្យាស្ថានសិក្សាស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម (CIEM) បានសិក្សារស្រាវជ្រាវ និងប្រកាសរបាយការណ៍នេះកាលពីថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ។ 

លើកទឹកចិត្តដល់ការអភិវឌ្ឍគំរូធ្វើអាជីវកម្មវិលជុំត្រូវតែជាចំណុចស្នូលនៃការអភិឌ្ឍប្រកបដោយចីរភាព និង "កំណើនបៃតង"។ នេះគឺជាសារដែលត្រូវបាននាំចេញក្នុងរបាយការណ៍ "គំរូកំណើនវិលជុំ៖ បទពិសោធន៍អន្តរជាតិ និងអនុវត្តន៍នៅវៀតណាម"។ វិទ្យាស្ថានសិក្សាស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម (CIEM) បានសិក្សារស្រាវជ្រាវ និងប្រកាសរបាយការណ៍នេះកាលពីថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ។ ដោយមានការជួយឧបត្ថម្ភអំពីប្រភពកម្លាំង និងបច្ចេកទេសពី ស្ថានទូតដាណឺម៉ាកប្រចាំនៅវៀតណាមនោះ វិទ្យាស្ថានសិក្សាស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមចំណុះក្រសួងផែនការ និងវិនិយោគបានធ្វើការស្ទង់មតិអំពីការធ្វើអាជីវកម្មវិលជុំក្នុងខឿនសេដ្ឋកិច្ចវៀតណាម ហើយបានសរឲ្យឃើញពីស្ថានភាពជាក់ស្ដែងគួរឲ្យកត់សម្គាល់៖ មុខសញ្ញាត្រូវបានស្ទង់មតិចំនួន ៨០% មានការយល់ដឹងតាមការយល់ដឹងរួមអំពីកំណើនបៃតង ហើយមានសហគ្រាសប្រមាណ ៧០% បានចាត់ទុកថា សេដ្ឋកិច្ចវិលជុំបានដើរតួនាទីដ៏សំខាន់ ប៉ុន្តែមានសហគ្រាសក្រោម ៣០% បានយល់ដឹងយ៉ាងច្បាស់អំពីគំរូនេះ។ ជាពិសេសមានសហគ្រាសត្រឹមតែ៣% ប៉ុណ្ណោះ ដែលយល់ដឹងយ៉ាងច្បាស់លាស់អំពីគំរូនេះ។

លោក Nguyen Hoa Cuong អនុប្រធាន វិទ្យាស្ថានសិក្សាស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖ “នេះគឺជាគម្រោងដ៏សំខាន់ ព្រោះថាកាលពីមុនយើងនិយាយច្រើនអំពីម៉ាក្រូ ជាជាងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។  ប៉ុន្តែយើងខ្ញុំគិតថា៖ សំខាន់គឺអនុវត្តន៍គំរូទាំងនេះទៅក្នុងសេដ្ឋកិច្ចវៀតណាមជាពិសេសគឺក្នុងបរិបទដែលយើងមានកាសន្យា និងយុទ្ធសាស្ត្រអំពីកំណើនបៃតងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ