លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Tuyen Quang

(VOVWORLD) - ខេត្ត Tuyen Quang ត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្សារភ្ជាប់ជាមួយនឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មានភាពស្និទ្ធស្នាលជាមួយបរិស្ថានឬនិយាយម្យ៉ាងទៀតគឺការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតែម្តង។ 
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Tuyen Quang - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ខេត្ត Tuiyen Quang (រូបថត៖ VGP/Quang Hiếu)

នារសៀលថ្ងៃទី ២៣ ខែកុម្ភះ នៅទីក្រុង Tuyen Quang លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្ត Tuyen Quang ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្ត លើកទី ១៦ អាណត្តិ ២០១៥-២០២០ និងទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ ២០២១-២០២៥។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ថា ខេត្ត Tuyen Quang ត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្សារភ្ជាប់ជាមួយនឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មានភាពស្និទ្ធស្នាលជាមួយបរិស្ថានឬនិយាយម្យ៉ាងទៀតគឺការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតែម្តង។ ជាមួយនឹងសក្ដានុពលនិងគុណសម្បត្តិរបស់មូលដ្ឋាន ខេត្ត Tuyen Quang ត្រូវតែប្តេជ្ញាចិត្តថា នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ផ្នែកឈើនិងព្រៃឈើរបស់វៀត ណាម។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាដឹងថា Tuyen Quang គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលមានផលិតកម្មឈើធំជាងគេនៅតំបន់ភាគខាងជើង ហើយស្ថិតក្នុងលំដាប់ទី ៣ ក្នុងប្រទេសទាក់ទងនឹងគម្របព្រៃឈើ ដែលជាមូលដ្ឋានអំណោយផលសម្រាប់ Tuyen Quang អភិវឌ្ឍគំរូសេដ្ឋកិច្ចបៃតង។ ជាមួយនឹងគុណប្រយោជន៍នោះ Tuyen Quang ត្រូវតែជាមូលដ្ឋានដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ផ្នែកឈើរបស់វៀតណាមនិងក្នុងតំបន់”

នារសៀលថ្ងៃដដែលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងគណៈប្រតិភូបានទៅទស្សនាមណ្ឌលបេតិកភណ្ឌជាតិពិសេស Tan Trao នៅស្រុក Son Duong ខេត្ត Tuyen Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ