លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខេត្ត Quang Binh រួមវិភាគទានកាន់តែ ច្រើនឡើងក្នុងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - នាយប់ថ្ងៃទី ២ មិថុនា នៅខេត្ត Quang Binh នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤២០ ទិវាចាប់បដិសន្ឋិនៃខេត្ត Quang Binh (១៦០៤ - ២០២៤) និងរំលឹកខួបលើកទី ៣៥ ទិវាបង្កើតខេត្តឡើងវិញ (ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៨៩ - ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខេត្ត Quang Binh រួមវិភាគទានកាន់តែ ច្រើនឡើងក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV)
ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា Quang Binh ជានិច្ចកាលជាទឹកដីដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់របស់ប្រទេសជាតិ; បានបញ្ជាក់ពីតួនាទី និងឋានៈកាន់តែសំខាន់ និងការរួមវិភាគទានកាន់តែច្រើន ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ដូចដែលបានបង្ហាញដោយតួរលេខគួរឱ្យចាប់ អារម្មណ៍ក្នុងវិស័យជាច្រើន។ ជាពិសេស សេដ្ឋកិច្ចរបស់ខេត្តមានការរីកចម្រើនជាបន្ត បន្ទាប់ក្នុងកម្រិតខ្ពស់ ជាមធ្យម ៧,៩% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ១៩៩១-២០២៣។ វិស័យទេសចរណ៍បានក្លាយទៅជាវិស័យមុខព្រួញ ដែលបញ្ជាក់ពីឋានៈរបស់ខ្លួនទាំង ក្នុង និងក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ទឹកដីនៃ Quang Binh ទោះបីជាមានការលំបាកលំបិនជាច្រើនក៏ដោយ ប៉ុន្តែ មានភាពអង់អាចក្លាហាន មោះមុត និងមិនចេះចុះញ៉មក្នុងសង្រ្គាម ហើយនឹងបន្តរីក ចម្រើនយ៉ាងខ្លាំងក្លា។ ប្រទេសទាំងមូលជឿជាក់ថា បក្សភាគ អាជ្ញាធរ និងប្រជាជន ខេត្ត Quang Binh បន្តរួបរួមគ្នា មានភាពស្វាហាប់ ការច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទម្លុះទម្លាយ ដើម្បីអនុវត្តន៍ដោយជោគជ័យនូវគោលដៅ យុទ្ធសាស្ត្រ និងចក្ខុវិស័យដែលបានដាក់ចេញ រួមចំណែកបន្ថែមទៀតក្នុងបុព្វហេតុកសាង និង ការពារមាតុភូមិ”។
 បន្ទាប់ពីពិធីរំលឹកខួប មានកម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ “Quang Binh - ដំណើរនៃសេចក្ដីប្រាថ្នានិងការអភិវឌ្ឍ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ