លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ច ជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ ឆ្នាំ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី ហើយបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែមីនាដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ច ជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងលោកជំទាវចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ច ជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់។ (រូបថត៖ VOV)

កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៤៖ វិស័យធុរកិច្ច អ្នកដឹកនាំដែលទើបលេចចេញ អាកាសធាតុ និងថាមពលស្អាត និងកិច្ចសហប្រតិបត្តិការនាវាចរណ៍។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នឹងជួយបង្កើតសន្ទុះដ៏ខ្លាំងក្លា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសទាំងពីរនេះ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យពិសេស។ នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ពិនិត្យមើលឡើងវិញ និងវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងរវាងភាគីទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ វាក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ផ្លាស់ប្តូរ ដាក់ចេញនូវចក្ខុវិស័យ ទិសដៅ និងវិធានការជាក់ស្ដែង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។

លើទិដ្ឋភាពទ្វេភាគី ដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅអូស្ត្រាលីគឺជាឱកាសដើម្បីឲ្យប្រទេសទាំងពីររួមគ្នាវាយតម្លៃពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ