លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ចាំបាច់ត្រូវតែលើកកំពស់កម្លាំងនៃប្រពៃណីវប្បធម៌ជាតិ

(VOVWORLD) - អំពីភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា៖ ត្រូវជ្រួតជ្រាបនិងអនុវត្តន៍រាល់សេចក្តីសម្រេចចិត្តនិងភារកិច្ចអភិវឌ្ឍន៍វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈ; បន្តបង្កើតក្រុមអ្នកនិពន្ធនិងសិល្បករ ដើម្បីអភិវឌ្ឍទាំងបរិមាណ និងគុណភាព។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ចាំបាច់ត្រូវតែលើកកំពស់កម្លាំងនៃប្រពៃណីវប្បធម៌ជាតិ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖  VOV)

ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសមាគមអក្សរសិល្ប៍និងសិល្បៈវៀតណាមអំពីស្ថានភាពនៃគម្រោងនិងកម្មវិធីមួយចំនួនស្តីពីការអភិវឌ្ឍន៍អក្សរសាស្ត្រនិងសិល្បៈក្នុងសម័យកាលថ្មី ឆ្ពោះទៅខួបលើកទី ៩០ នៃការបង្កើតប្រទេសជាតិ (១៩៤៥- ២០៣៥) និងខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍអក្សរសាស្ត្រនិងសិល្បៈមិនអាចអភិវឌ្ឍតែឯកឯងបានទេ ពោលគឺត្រូវការ កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវការជួបប្រាស្រ័យ លើកកំពស់រូបភាព បង្ហាញពីជំហររបស់ប្រទេសខ្លួន ត្រូវតែលើកកម្ពស់ភាពរឹងមាំនៃទំនៀមទំលាប់វប្បធម៌ជាតិ សាមគ្គីភាព និងផ្សព្វផ្សាយរូបភាព ប្រទេសជាតិ និងបង្ហាញពីភាពរឹងមាំរបស់ប្រទេសជាតិ។

អំពីភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា៖ ត្រូវជ្រួតជ្រាបនិងអនុវត្តន៍រាល់សេចក្តីសម្រេចចិត្តនិងភារកិច្ចអភិវឌ្ឍន៍វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈ; បន្តបង្កើតក្រុមអ្នកនិពន្ធនិងសិល្បករ ដើម្បីអភិវឌ្ឍទាំងបរិមាណ និងគុណភាព។ ផ្តោតលើការស្វែងរក បណ្តុះបណ្តាល ជំរុញ និងកោតសរសើរចំពោះទេពកោសល្យផ្នែកអក្សរសាស្ត្រនិងសិល្បៈ ជាពិសេសទេពកោសល្យវ័យក្មេង។ ជាពិសេសផ្លាស់ប្តូរនូវការងារទ្រឹស្តី និងការរិះគន់នៃវប្បធម៌ អក្សរសាស្ត្រនិងសិល្បៈ ធានាថា ពិតជាមានលក្ខណៈវិទ្យាសាស្ត្រ លក្ខណៈប្រយុទ្ធ លក្ខណៈបញ្ចុះបញ្ចូល និងមានប្រសិទ្ធភាព...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ