លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅអូស្ត្រាលី

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃទំនាក់ ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី (១៩៧៤-២០២៤) នាព្រឹកថ្ងៃទី៦ ខែមីនា នៅទីក្រុង Melbourne (អូស្ត្រាលី) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅអូស្ត្រាលី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយជោគជ័យ ដោយ ចាត់ទុកថាលទ្ធផលនៃការបោះឆ្នោតបន្តបញ្ជាក់ពីតួនាទី និងឋានៈជាអ្នកដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុង រយៈពេលកន្លងមក; មេដឹកនាំនៃប្រទេសទាំងពីរបានរក្សាជាប្រចាំនូវដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមក; យន្តការសហប្រតិបត្តិការទ្វេភាគីបន្ត ពង្រីកប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើកកំពស់ថែមទៀតនូវ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ; ជំរុញខ្លាំងការ តភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ធ្វើជាមូលដ្ឋាន និង បង្កើតកម្លាំងចលករថ្មីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត បន្តសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការ ដែលមានស្រាប់លើវិស័យការពារជាតិ-សន្តិសុខ; ខិតខំប្រឹងប្រែងដោះស្រាយការងារ នៅសេសសល់ប្រមាណ ១៦% នៃការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន ដើម្បីកសាងខ្សែ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅអូស្ត្រាលី - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពបន្តយកចិត្តទុកដាក់ និងជួយ សម្រួលដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីមានលំនឹងជីវភាព ធ្វើ សមាហរណកម្មក្នុងប្រទេសសាម៉ី និងដើរតួជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែល កំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា; ស្នើឱ្យបង្កើនជើងហោះហើររវាងប្រទេស ទាំងពីរ ដើម្បីជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយប្រទេសឡាវ និងថៃ ដើម្បីតភ្ជាប់ចរាចរណ៍ តភ្ជាប់ទេសចរណ៍ និងធ្វើអាជីវកម្មពីសក្ដានុពលទេសចរណ៍នៃប្រទេសទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ