លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់ប្រចាំខែកក្កដា

(VOVWORLD) - អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ៥ អំពីប្រធានបទ តាក់តែងច្បាប់ ហើយបានផ្តល់យោបល់ និងអនុម័តលើសំណើរចំនួន ២៦ អំពីការ តាក់តែងច្បាប់ សេចក្ដីសម្រេចចិត្តនិងសេចក្ដីព្រាងច្បាប់។ 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់ប្រចាំខែកក្កដា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២៤ ខែកក្កដា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោក នាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាលវៀតណាមបានបើកសម័យប្រជុំអំពីការ តាក់តែងច្បាប់ប្រចាំខែកក្កដា ដើម្បីពិភាក្សា និងពិចារណាផ្តល់យោបល់លើគម្រោង ច្បាប់មួយចំនួន។
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ៥ អំពីប្រធានបទ តាក់តែងច្បាប់ ហើយបានផ្តល់យោបល់ និងអនុម័តលើសំណើរចំនួន ២៦ អំពីការ តាក់តែងច្បាប់ សេចក្ដីសម្រេចចិត្តនិងសេចក្ដីព្រាងច្បាប់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ត្រូវវិនិយោគធនធានក្នុងការងារកសាងស្ថាប័ន ផ្តល់អាទិភាពទាក់ទងនឹងរបប គោលនយោបាយសម្រាប់កម្មាភិបាលដែលចូលរួមក្នុងការតាក់តែងច្បាប់ ដើម្បីឱ្យគេ មានពេលវេលា ផ្តោតកិច្ចខិតខំប្រឹងប្រែង ការជក់ចិត្ត និងបញ្ញារបស់ខ្លួនសម្រាប់ ការងារ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវលើកទឹកចិត្តការច្នៃប្រឌិត គំនិតផ្ដួចផ្ដើមក្នុងដំណើរ ការតាក់តែងច្បាប់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ