លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីដំណោះស្រាយកាត់បន្ថយអត្រាការប្រាក់កម្ចី ស្ថានភាពទីផ្សារសញ្ញាប័ណ្ណសាជីវកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានា អំពីដំណោះស្រាយកាត់បន្ថយអត្រាការប្រាក់ កម្ចី; ស្ថានភាពទីផ្សារសញ្ញាប័ណ្ណសាជីវកម្ម និងដំណោះស្រាយនាពេលខាងមុខ។ 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីដំណោះស្រាយកាត់បន្ថយអត្រាការប្រាក់កម្ចី ស្ថានភាពទីផ្សារសញ្ញាប័ណ្ណសាជីវកម្ម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ដើម្បី ឲ្យសេដ្ឋកិច្ចងើបឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព វៀត ណាមត្រូវវាយតម្លៃ និងដាក់ចេញគោលដៅ ភារកិច្ច ដំណោះស្រាយដ៏សមស្រប; ក្នុង នោះបន្តជួយទ្រទ្រង់សហគ្រាស ប្រជាជន ជំរុញផលិតកម្ម និងអាជីវកម្ម។ រដ្ឋាភិបាល បានធ្វើការណែនាំជាច្រើន ចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយ និង ដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីជួយទ្រទ្រង់សហគ្រាសឲ្យមានការសម្របខ្លួន ដោយម្ចាស់ការ ងើបឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អាស្រ័យហេតុនោះ រាល់ការលំបាក ការជំពាក់ជំពិនរបស់សហគ្រាសត្រូវបានដោះ ស្រាយជាបណ្ដើរៗ ស្ថានភាពផលិតកម្ម និងអាជីវកម្មត្រូវបានកែលម្អ។ លោកនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“ដំបូងឡើយ យើងត្រូវប្រើប្រាស់ឧបករណ៍របស់រដ្ឋ និងឧបករណ៍របស់ធនាគារ ជាមុនសិន ដើម្បីបន្តបំផុសកម្លាំងរួមនៃប្រទេសទាំងមូលសម្រាប់ការអភិវឌ្ឍនិយាយរួម ជាពិសេសដើម្បីដោះស្រាយការលំបាកនៅពេលនេះ។ គួរតែមានយន្តការដើម្បី កៀងគរធនធានដោយផ្ទាល់ចូលក្នុងប្រធានបទទាក់ទងនឹងអចលនទ្រព្យ ទាក់ទងនឹង ការទទួលបានដើមទុន ការស្រូបយកដើមទុនរបស់សហគ្រាស។ ខ្ញុំចាត់ទុកថា យន្ត ការ និងគោលនយោបាយគឺជាការកៀងគរធនធាន យន្តការ និងគោលនយោបាយគឺ ជាការបង្កើតឡើងកម្លាំងចលករ និងយកការវិនិយោគសាធារណៈ ដើម្បីដឹកនាំការវិនិ យោគឯកជន យកធនធានរបស់រដ្ឋ ដើម្បីកៀរគរគ្រប់ធនធានសង្គមទាំងអស់”។

លោកនាយករដ្ឋមន្ត្រីចាត់ទុកថា ធនាគារពាណិជ្ជកម្មរបស់រដ្ឋចាំបាច់ត្រូវចូលរួមក្នុងការដឹកនាំទីផ្សារហិរញ្ញវត្ថុ និងជួយទ្រទ្រង់សេដ្ឋកិច្ច។ ក្នុងនោះ បន្តកាត់បន្ថយអត្រាការប្រាក់បញ្ញើ និងអត្រាការប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម; បង្កើនលទ្ធភាពទទួលបានដើមទុន ការស្រូបយកដើមទុនពីប្រជាជន និងអាជីវកម្ម; មានគោលនយោបាយអនុគ្រោះអត្រាការប្រាក់សម្រាប់មុខសញ្ញាជាក់ស្ដែងនីមួយៗ; រួមចំណែកដល់ការជំរុញផលិតកម្មនិងអាជីវកម្ម; ជំរុញកំណើនសេដ្ឋកិច្ចចំនួនបីនោះគឺ ការប្រើប្រាស់ ការនាំចេញ និងការវិនិយោគ។

ប្រមុខរដ្ឋាភិបាលបានប្រគល់ភារកិច្ចជាក់ស្ដែងដល់ក្រសួង ផ្នែកនីមួយៗ ក្នុងការកាត់បន្ថយបែបបទរដ្ឋបាល; ផ្តោតលើការសម្រេចការងារកសាងផែនការមេ; ដោះស្រាយការជំពាក់ជំពិនទាក់ទងនឹងដីធ្លី; ជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ; ប្រញាប់ប្រញាល់បង្ហើយការវាយតម្លៃពីផលប៉ះពាល់ហើយស្នើវិធានការដើម្បីអនុវត្តន៍ពន្ធអប្បរមាជាសកល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ