លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេជាច្រើន

(VOVWORLD) - កាលពីរសៀលថ្ងៃទី ១៦ ខែមករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ប្រទេស ស្វីស) ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំមួយចំនួននៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេ លើពិភពលោកក្នុងវិស័យបច្ចេកវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក ហិរញ្ញវត្ថុ និងទេស ចរណ៍។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេជាច្រើន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Ryan McInerney នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Visa។ (រូបថត៖ VOV)
ក្នុងជំនួបជាមួយលោក Ryan McInerney នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Visa ដែលជាសម្ព័ន្ធក្រុមហ៊ុនទូទាត់ឌីជីថលឈានមុខគេរបស់សហរដ្ឋអាមេរិក លោកនាយ ករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមទើបតែបានសម្ពោធមជ្ឈមណ្ឌលនវានុវត្តន៍ ជាតិ (NIC) ដូច្នេះមានបំណងថា Visa នឹងបង្កើនការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិ ការជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍កម្មវិធីសម្រាប់សហគមន៍ចាប់ផ្តើមអាជីវកម្មនិងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ Visa សហប្រតិបត្តិការជាមួយធនាគារ រដ្ឋវៀតណាម ដើម្បីកសាងយុទ្ធសាស្ត្រហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ; អភិវឌ្ឍន៍ប្រព័ន្ធ ហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និរន្តរភាព និងសម្បូរបែប។ ជាពិសេស លោកនាយក រដ្ឋមន្ត្រីបានស្នើឲ្យ Visa ដាក់ពង្រាយដំណោះស្រាយបច្ចេកវិទ្យាខ្ពស់ ដើម្បីឲ្យប្រជាជន ក្នុងតំបន់ផ្សេងៗគ្នាអាចទទួលបានសេវាហិរញ្ញវត្ថុ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេជាច្រើន - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបលោក Michael Punke អនុប្រធានទទួលបន្ទុកគោល នយោបាយសាធារណៈសកលនៃសម្ព័ន្ធក្រុមហ៊ុន Amazon Web Services (AWS)។ (រូបថត៖ VOV)
នៅក្នុងជំនួបជាមួយលោក Michael Punke អនុប្រធានទទួលបន្ទុកគោល នយោបាយសាធារណៈសកលនៃសម្ព័ន្ធក្រុមហ៊ុន Amazon Web Services (AWS) – ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើវិស័យគណនាពពក ការផ្សាយឌីជីថល បញ្ញា សិប្បនិម្មិតនិងពាណិជ្ជកម្មអេឡិចត្រូនិកនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យ Amazon បន្តផ្ដល់ធនធានដើម្បីជួយវៀតណាមធ្វើបរិវត្តកម្មឌីជីថល អនុវត្តន៍បច្ចេកវិទ្យាគណនាពពក និងកសាងដំណោះស្រាយដើម្បីធានាសុវត្ថិភាព តាមអ៊ិនធឺណិត; កសាងកម្មវិធីបណ្តុះបណ្តាល និងផ្ដល់ប្រឹក្សាផ្នែកលក់សម្រាប់ដៃគូ វៀតណាមដែលមានសក្តានុពលនៅលើផ្លាតហ្វម Amazon; ជំរុញសកម្មភាពសហប្រតិ បត្តិការជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ដើម្បីជំរុញការនាំចេញឆ្លងដែន និង កសាងម៉ាកយីហោវៀតណាមនៅលើផ្សារអេឡិចត្រូនិករបស់ Amazon៕

ប្រតិកម្មទៅវិញ

ផ្សេងៗ