លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបមេដឹកនាំសហគ្រាសជួរមុខរបស់អាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ សហរដ្ឋអាមេរិក និងពិភពលោក រួមមាន៖ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Microsoft មូលនិធិ Gates; សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX; សម្ព័ន្ធក្រុមហ៊ុន ភេសជ្ជៈ Coca-Cola; សម្ព័ន្ធក្រុមហ៊ុនថាមពលកកើតឡើងវិញ Pacifico Energy។
នៅក្នុងជំនួបជាមួយលោក Bill Gates ស្ថាបនិកនិងជាប្រធាន Microsoft ព្រម ទាំងជាស្ថាបនិកនិងប្រធានមូលនិធិ Gates លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យលោក Bill Gates និងសម្ព័ន្ធក្រុមហ៊ុន Microsoft គាំទ្រដល់សកម្មភាពរបស់ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម; ចូលរួមពិគ្រោះយោបល់យុទ្ធសាស្ត្រលើវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយជួយឧបត្ថម្ភ
វៀតណាមក្នុងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ជំរុញការផ្លាស់ប្តូរបៃតង កំណើនបៃតង ការអភិវឌ្ឍ ថាមពលកកើតឡើងវិញ ការលើកកំពស់សមត្ថភាពសុខាភិបាលនិងអប់រំ…
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបមេដឹកនាំសហគ្រាសជួរមុខរបស់អាមេរិក - ảnh 1លោកនាយករដ្ឋមន្ត្រីស្វាគមន៍សំណើររបស់ SpaceX អំពីការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។ (រូបថត៖ VGP/Nhat Bac)
ទទួលជួបលោក Tim Hughes អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងរដ្ឋា ភិបាលនិងធុរកិច្ចសកល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន SpaceX លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យ SpaceX បង្កើនការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងការវិនិ យោគអាជីវកម្មជាមួយដៃគូវៀតណាមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន; ដាក់ពង្រាយ សកម្មភាពសហប្រតិបត្តិការដើម្បីជំរុញនវានុវត្តន៍នៅវៀតណាម។ រីឯខ្លួនវិញ លោក Tim Hughes បានឲ្យដឹងថា SpaceX គ្រោងនឹងវិនិយោគទុន
ប្រហែល ៥០០ លាន ដុល្លារអាមេរិកនៅវៀតណាម ព្រមទាំង មានបំណងចង់ទទួលបានអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យវិនិយោគលើការផ្តល់សេវា Starlink ក្នុងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ