លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម

(VOVWORLD) - កាលពីថ្ងៃទី ១១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក Xiong Bo ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនលោក Xiong Bo ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូត Xiong Bo ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិកន្លងមក ជាពិសេសការរៀបចំប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាច្រើនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់ប្រទេសចិន (ខែតុលា ឆ្នាំ ២០២២) និងដំណើរទស្សនកិច្ចរបស់អគ្គ លេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នៅវៀតណាម (ខែធ្នូ ឆ្នាំ ២០២៣)។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកឯកអគ្គ រដ្ឋទូតចិន Xiong Bo ក៏បានផ្លាស់ប្ដូរមតិអំពីវិធានការបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវសេចក្តីថ្លែងការណ៍រួមជាន់ខ្ពស់ទាំងពីររវាងវៀតណាម និងចិន រួមគ្នាជំរុញការ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។ ទាក់ទិននឹងបញ្ហានៅសមុទ្រ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរគោរពតាមការ យល់ដឹងរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជា មូលដ្ឋានណែនាំការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាម-ចិន និងច្បាប់អន្តរ ជាតិ; បន្តលើកកំពស់តួនាទីនៃយន្តការចរចាដែនសមុទ្រ គ្រប់គ្រងស្ថានការណ៍នៅ សមុទ្របានល្អ ស្របតាមគោលជំហរថ្មីនៃទំនាក់ទំនងទ្វេភាគី។
ដោយយល់ស្របនឹងយោបល់របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកឯកអគ្គរដ្ឋទូត Xiong Bo បានអះអាងថា នឹងបន្តលើកកំពស់តួនាទីជាស្ពានដ៏សំ ខាន់ ជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើនគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ព្រម ទាំងបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ