លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំឯកទេសរដ្ឋាភិបាលស្តីពីការកសាងច្បាប់ប្រចាំខែមករាឆ្នាំ ២០២៤

(VOVWORLD) - នាថ្ងៃទី ២៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំឯកទេសរដ្ឋាភិបាលស្តីពីការកសាងច្បាប់ប្រចាំខែមករា ឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំឯកទេសរដ្ឋាភិបាលស្តីពីការកសាងច្បាប់ប្រចាំខែមករាឆ្នាំ ២០២៤ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យសមាជិករដ្ឋាភិបាលពិភាក្សាលើបញ្ហាសំខាន់ៗ ដែលនៅមានមតិផ្សេងៗគ្នា ត្រូវការពិគ្រោះយោបល់ពីរដ្ឋាភិបាល ដើម្បីធានាបាននូវ វឌ្ឍនភាព និងគុណភាពនៃកិច្ចប្រជុំ។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ទីភ្នាក់ងារសារព័ត៌មាន ផ្ដល់ពេលវេលាបន្ថែមទៀតសម្រាប់ការឃោសនាកសាងច្បាប់ ការផ្សព្វផ្សាយគោលនយោបាយ ការអប់រំបំណិនជូនប្រជាពលរដ្ឋ ជាពិសេសការ ប្រមូលមតិអំពីការកសាងច្បាប់ ពីមុខសញ្ញាដែលរងផលប៉ះពាល់ មជ្ឈដ្ឋានអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងបទពិសោធន៍អន្តរជាតិផងដែរ។ ក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំឯកទេសចំនួន ១០ ស្តីពីការ កសាងច្បាប់; ដាក់ជូនរដ្ឋសភា ដើម្បីអនុម័តលើច្បាប់ចំនួន ១៦ ក្នុងនោះមានច្បាប់ សំខាន់ៗដូចជា ច្បាប់ភូមិបាល (វិសោធនកម្ម) ច្បាប់អចលនទ្រព្យ ច្បាប់លំនៅឋាន...។ នៅឆ្នាំ ២០២៤ និងរយៈពេលបន្ទាប់ រដ្ឋាភិបាលនឹងបន្តកសាង និងកែលម្អប្រព័ន្ធ ច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ