លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បក្ស រដ្ឋយកចិត្តទុកដាក់ជាពិសេសក្នុង​ការដឹកនាំ​ការងារតបស្នងសងគុណឲ្យបានល្អប្រសើរ

(VOVWORLD) - ទឹកភ្នែកនៅតែស្រក់លើថ្ពាល់របស់អ្នកម្តាយ ពីព្រោះមានកូនៗបានពលីជីវិត ស្នាមរបួសនៃសង្រ្គាមនៅតែឈឺជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលដែលអាកាសធាតុមិនអំណោយផល ផលវិបាកដែលបណ្តាលមកពីជាតិគីមីពុលពណ៌លឿងទុំនៅតែបញ្ឈឺមនុស្សជាច្រើននាក់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បក្ស រដ្ឋយកចិត្តទុកដាក់ជាពិសេសក្នុង​ការដឹកនាំ​ការងារតបស្នងសងគុណឲ្យបានល្អប្រសើរ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំផ្ញើមនោសញ្ចេតនា និងការតបស្នងសងគុណ យ៉ាងជ្រាលជ្រៅដល់កម្មាភិបាលជើងចាស់បដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម

នាព្រឹកថ្ងៃទី ២២ កក្កដា នៅទីក្រុង Hue ខេត្ត Thua Thien - Hue នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទលើកតម្កើងដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ឆ្នើមៗនៅទូទាំងប្រទេសឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំផ្ញើមនោសញ្ចេតនា និងការតបស្នងសងគុណ យ៉ាងជ្រាលជ្រៅដល់កម្មាភិបាលជើងចាស់បដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជាន យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងអ្នកមានគុណូបការៈ៖ “សង្រ្គាមបានកន្ងងផុតទៅហើយ ប្រទេសជាតិមានឯករាជ្យ និងឯកភាពហើយ ប៉ុន្តែនៅតែមានការឈឺចាប់ជាច្រើន។ ទឹកភ្នែកនៅតែស្រក់លើថ្ពាល់របស់អ្នកម្តាយ ពីព្រោះមានកូនៗបានពលីជីវិត ស្នាមរបួសនៃសង្រ្គាមនៅតែឈឺជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលដែលអាកាសធាតុមិនអំណោយផល ផលវិបាកដែលបណ្តាលមកពីជាតិគីមីពុលពណ៌លឿងទុំនៅតែបញ្ឈឺមនុស្សជាច្រើននាក់។ ដោយយល់ដឹង និងចែករំលែកនូវការឈឺចាប់ទាំងនោះ ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ដឹកនាំ ការងារតបស្នងសងគុណឲ្យបានល្អប្រសើរ ហើយចេញផ្សាយគោលការណ៍ គោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពដល់យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងអ្នកមានគុណូបការៈ ហើយចាត់ទុកថា នេះគឺជាភារកិច្ចនយោបាយដ៏សមខាន់ ជាប្រចាំផងដែរ”។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះស្មារតីដ៏រឹងមាំ ឆន្ទៈ ដ៏មុតមាំ ការខិតខំប្រឹងប្រែងឈានឡើងរបស់យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងអ្នកមានគុណូបការៈ ក្នុងនោះមានប្រតិភូឆ្នើមចំនួន ៣០០ នាក់ដែលចូលរួមសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ